បណ្តាញសង្គម

បុគ្គលិកអនាម័យចំនួន ៥០០ នឹងទទួលភារកិច្ចនៃការប្រមូលម៉ាស់ ដែលបានប្រើប្រាស់រួចនៅទីក្រុងវូហាន

 (វូហាន)៖ ប្រជាជនស្ទើរតែទូទាំងប្រទេសចិន បានធ្វើការប្រើប្រាស់ម៉ាស សម្រាប់ការពារទប់ស្កាត់ ប្រឆាំងនឹងមេរោគវីរុសជម្ងឺឆ្លងកូរ៉ូណា ដែលកំពុងកើតមានបច្ចុប្បន្ននេះ។

នេះបើយោងតាមប្រភពការផ្សព្វផ្សាយ ចេញពីសារព័ត៌មាន CGTN។ ស្របពេលជាមួយគ្នានេះដែរ ទីក្រុងវូហានក៏បានរៀបចំ បុគ្គលិកអនាម័យចំនួន ៥០០នាក់ សម្រាប់ភារកិច្ចរៀបចំសណ្ដាប់ធ្នាប់ ប្រមូលបោះចោលនូវរាល់សំណល់ម៉ាស ដែលបានប្រើប្រាស់រួច។

គេបានឲ្យដឹងថា ឧបករណ៌ធុងផ្ទុកសំរាមទាំងអស់ មានប្រមាណជា ៧,៦០០ ដែលក្នុងចំណោមនោះចំនួន ១០០០ធុង ត្រូវបានក្រុមការងារបុគ្គលិក ចាត់ចែងរៀបចំបញ្ចូន ដើម្បីធ្វើការកម្ទេចដុតបំផ្លាញចោលជាស្រេច។

ក្រៅពីនេះក៏មានវត្តមានបុគ្គលិកចំនួន ៥០នាក់ ពីផ្នែកសណ្ដាប់ធ្នាប់អនាម័យទាំងនោះ ដើម្បីបំពេញការងារនៅក្នុងមន្ទីរពេទ្យចំនួន ៣ ដែលកំពុងជួបវិបត្តិជម្ងឺនេះ ដោយពួកគេទាំងអស់គ្នាធ្វើការចំណាយរយៈពេល យ៉ាងតិច ១០ម៉ោងក្នុង១ថ្ងៃ សម្រាប់ការសម្អាត៕

ដកស្រង់ពី៖ Fresh News