Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កេនយ៉ា​ជា​ប្រទេស ដែលទទួលការ​រងគ្រោះ​ពី​វត្តមាន​នៃ​ប្រភេទ​ហ្វូងកណ្ដូប​អាក្រក់​ជាច្រើន​នា​រយៈកាល ៧០ឆ្នាំមកនេះ

  • បោះពុម្ព

 (កេនយ៉ា)៖ ទ្វីបអាហ្រ្វិកខាងកើត ត្រូវបានទទួលរងការវាយប្រហារ យ៉ាងខ្លាំងនារយៈពេល ៧០ឆ្នាំមកនេះ ដោយសារវត្តមានការលេចឡើង នៃពពួកហ្វូងកណ្ដូបជាច្រើនក្បាល ស្ថិតនៅឯប្រទេសកេនយ៉ា។

នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។ វត្តមានសត្វកណ្តូបរាប់ពាន់លានក្បាល ត្រូវបានគេប្រទះឃើញ បាននឹងកំពុងហោះហើរពាសពេញផ្ទៃទ្វីប ដែលបច្ចុប្បន្ននេះអង្គការចំណីអាហារ និងកសិកម្មពិភពលោក ក៏បានធ្វើការរៀបចំគម្រោងអំពាវនាវ ជាទឹកប្រាក់ចំនួន ៧៦លានដុល្លារ ដើម្បីគ្រប់គ្រងដោះស្រាយនូវបញ្ហា ដែលកំពុងជួបប្រទះនេះ។

ក្រសួងកសិកម្មប្រទេសកេនយ៉ាផ្ទាល់ក៏បានធ្វើការរៀបចំនូវយន្តហោះចំនួន ៥គ្រឿង ដោយការប្រើប្រាស់ថ្នាំបាញ់កំចាត់គីមីទៅកាន់តំបន់មួយផ្នែក នៅភាគខាងជើងប្រទេសកេនយ៉ា។ ប៉ុន្តែយើងក៏បានប្រទះឃើញថា ការលេចឡើងវត្តមាននូវពពួកហ្វូវសត្វប្រភេទនេះ នូវតែការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

វាក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្នែកមួយចំនួននៃប្រទេសអេត្យូពីយ៉ា និងសូម៉ាលីយ៉ាផងដែរ។ បញ្ហានេះកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលការព្យាករណ៍ធាតុអាកាសចំពោះការធ្លាក់ភ្លៀងនាពេលខាងមុខផងនោះ ដែលជាហេតុអាចបង្ករឲ្យស្ថានការណ៌កាន់តែមានភាពវឹកវរជាងមុនទៀត៕

ដកស្រង់ពី៖ Fresh News