Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតប៉ាគីស្ថានប្រកាស «បើកជើងហោះហើរជាមួយចិនឡើងវិញ» ក្រោយពីផ្អាករយៈពេលបីថ្ងៃ ដោយសារវីរុសកូរ៉ូណា

  • បោះពុម្ព

(អ៊ីស្លាម៉ាបាត)៖ រដ្ឋាភិបាលប៉ាគីស្ថាន បានឱ្យដឹងថា ខ្លួនបានសម្រេចចិត្ត បើកជើងហោះហើរទាំងទៅ និងមកជាមួយប្រទេសចិន ឡើងវិញហើយ បន្ទាប់ពីបានផ្អាកអស់រយៈពេលបីថ្ងៃ ដោយសារតែការព្រួយបារម្ភ ពីការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី។ នេះបើតាមការដកស្រង់ផ្សាយ ពីទីភ្នាក់ព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

ការសម្រេចចិត្តខាងលើរបស់ប៉ាគីស្ថាន ធ្វើឡើងបន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

មន្ត្រីអាកាសចរណ៍ស៊ីវិលប៉ាគីស្ថានលោក អាប់ឌុល សាតថា ខូខារ (Abdul Sattar Khokhar) បានគូសបញ្ជាក់ប្រាប់ Retuers យ៉ាងដូច្នេះថា «យើងបានបើកជើងហោះហើរទៅ និងមកជាមួយប្រទេសចិនឡើងវិញហើយ ខណៈជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ដឹកអ្នកដំណើរ ១៤៥នាក់ បានចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុងអ៊ីស្លាម៉ាបាដ នៅល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)»។

លោក Khokhar បន្ថែមថា អាជ្ញាធរប៉ាគីស្ថានក៏នឹងធ្វើការត្រួតពិនិត្យរកវីរុសកូរ៉ូណា ចំពោះអ្នកដំណើរទាំងនោះផងដែរ។ គួរជម្រាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន សហរដ្ឋអាមេរិកបានហាមជនបរទេសទាំងអស់ ដែលធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ចូលក្នុងប្រទេសរបស់ខ្លួន ស្របពេល សិង្ហបុរី អូស្ត្រាលី នូវែលសេឡង់ និងវៀតណាម ក៏បានប្រកាសរឹតត្បិតការធ្វើដំណើរ លើជនបរទេសមកពីចិនដែរ ដើម្បីទប់ស្កាត់ការរីករាលដាននៃវីរុសកូរ៉ូណាថ្មី។

ជុំវិញការប្រកាសអាសន្ន និងហាមឃាត់ការធ្វើដំណើរជាមួយចិននេះ ក្រសួងការបរទេសចិនក៏បានធ្វើការរិះគន់ ទង្វើសហដ្ឋអាមេរិកផងដែរថា «ជាការបញ្ចេញប្រតិកម្មជ្រុលហួសហេតុពេក»៕

ដកស្រង់ពី៖ Fresh News