Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងហុងកុងប្រកាសពី «មនុស្សស្លាប់ដំបូងដោយសារវីរុសកូរ៉ូណាថ្មី» ក្រោយករណីដូចគ្នានេះ ទើបកើតមាននៅហ្វីលីពីន!

  • បោះពុម្ព

(ហុងកុង)៖ ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហុងកុង ទើបតែបានរាយការណ៍ថា មានអ្នកជំងឺឆ្លងវីរុសកូរ៉ូណា 2019-nCoV ម្នាក់បានបាត់បង់ជីវិត ហើយនេះគឺជាករណីទី ២ ដែលមានមនុស្សស្លាប់ ដោយសារវីរុសនេះ នៅក្រៅពីចិនដីគោក ដោយម្នាក់ទៀតនោះ គឺនៅប្រទេសហ្វីលីពីន។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។ អាជ្ញាធរសុខាភិបាលទីក្រុងហុងកុងបានឲ្យដឹងថា អ្នកជំងឺម្នាក់នោះជាបុរសវ័យ ៣៩នាក់ ដែលរស់នៅក្នុងតំបន់សួនវ៉ាមផាវ (Whampoa Garden) ហើយគាត់គឺជាបុមនុស្សទី ១៣ ដែលត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសផ្លូវដង្ហើម «កូរ៉ូណាប្រភេទថ្មី» នៅហុងកុង ខណៈនៅទីក្រុងនេះមានអ្នកផ្ទុកវីរុសសរុប ១៥នាក់។

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បុរសម្នាក់នោះធ្លាប់បានជិះរថភ្លើងល្បឿនលឿនមួយខ្សែ ពីហុងកុងទៅកាន់ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) និងកាលពី២៣ ខែមករា ឆ្នាំ២០២០ គាត់បានជិះមួយខ្សែទៀតពីក្រុង ឆាងសា (Changsha) នៃខេត្ត ហ៊ូណា (Hunan) មកកាន់ហុងកុងវិញ។

គួរជម្រាបថា គិតទាំងអ្នកស្លាប់ខាងលើនៅហុងកុង តួលេខអ្នកបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណាប្រភេទថ្មី នៅជុំវិញពិភពលោកមានចំនួន ៤២៧នាក់ ក្នុងនោះនៅចិនដីគោក ៤២៥នាក់, នៅហ្វីលីពីនម្នាក់ និងនៅហុងកុងម្នាក់ទៀត ខណៈចំនួនអ្នកឆ្លងបានកើនដល់ជាង ២ម៉ឺននាក់៕

ដកស្រង់ពី៖ Fresh News