Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុងពិធីថ្លែងសារប្រចាំឆ្នាំលោក ដូណាល់ ត្រាំ ប្រកាសថា ជញ្ជាំងព្រំដែន៨០០គីឡូម៉ែត្រ នឹងត្រូវសង់រួចរាល់នៅដើមឆ្នាំ២០២១

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងកំឡុងការថ្លែងសារប្រចាំឆ្នាំ នៅសភាអាមេរិក បានប្រកាសថា ការសាងសង់ជញ្ជាំង ព្រំដែនប្រវែង ៨០០គីឡូម៉ែត្រ នៅឯភាគខាងត្បូង ប្រទេសលោក នឹងហើយជាស្ថារព នៅដើមឆ្នាំក្រោយ។

នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ នាយប់ថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានអញ្ជើញឡើងថ្លែងសារ ប្រចាំឆ្នាំនៅវិមានកាពីតូល (Capitol Hill) របស់សហរដ្ឋអាមេរិក។

នាឱកាសនោះលោក ត្រាំ លើកឡើងថា ដំណើរការសាងសង់ជញ្ជាំងព្រំដែន នៅព្រំទល់ជាប់ប្រទេសម៉ិចស៊ីកូបន្តទៀត ដែលមានប្រវែងជាង ៨០០គីឡូម៉ែត្រ នឹងត្រូវបញ្ចប់ជាស្ថារពទាំងស្រុងនៅដើមឆ្នាំ២០២១។ លោក ត្រាំ បាននិយាយដូច្នេះថា «ព្រំដែនភាគខាងត្បូងរបស់យើង នឹងកាន់តែមានភាពរឹងមាំថែមទៀត ខណៈជញ្ជាំងដ៏វែងខ្ពស់មួយកំពុង ស្ថិតក្រោមការសាងសង់។ មកទល់ពេលនេះ យើងសម្រេចបានជាង ១៦០គីឡូម៉ែត្រហើយ ហើយវានឹងមានប្រវែងសរុបជាង ៨០០គីឡូម៉ែត្រ នៅពេលសាងសង់រួច នៅដើមឆ្នាំក្រោយ»។

គួរជម្រាបថា ការសាងសង់ជញ្ជាំងព្រំដែន ដើម្បីទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍ នៅព្រំប្រទល់អាមេរិក-ម៉ិចស៊ីកូ គឺជាការសន្យាមួយរបស់លោក ត្រាំ ចាប់តាំងតែពីលោកបានឃោសនាបោះឆ្នោត ដើម្បីក្លាយជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ ព្រំដែនរវាងអាមេរិក និងម៉ិចស៊ីកូមានប្រវែងសរុបជាង ៣,១៤០គីឡូម៉ែត្រ ខណៈជាង ១,០០០គីឡូម៉ែត្រប៉ុណ្ណោះទើបមានរបងការពារត្រឹមត្រូវ៕

ដកស្រង់ពី៖ Fresh News