Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វៀតណាមបើកការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឡើងវិញជាមួយចិន ក្រោយបិទមួយរយៈព្រោះតែការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី

  • បោះពុម្ព

(ហាណូយ)៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានចេញបញ្ជាឲ្ យបន្តការធ្វើពាណិជ្ជកម្ មនៅព្រំប្រទល់ជាមួយចិនឡើងវិញ ដើម្បីធានាថា ការធ្វើចរាចណ៍សេដ្ឋកិច្ច មិនទទួលរងការប៉ះពាល់ខ្លាំង ដោយសារការវាយលុក នៃវីរុសកូរ៉ូណាប្រភេទថ្មី 2019-nCoV ឡើយ។

នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VN Express នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។ យោងតាមបញ្ជាខាងលើដែលត្រូវបានដាក់ចេញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រថភ្លើងនិងយន្តហោះដឹកទំនិញក៏អាចបន្តប្រតិបត្តិការរវាងប្រទេសទាំងពីរបានផងដែរ ដរាបណាមានវិធានការធានាសុវត្ថិភាព ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា 2019-nCoV។

កាលពីមុនពិធីបុណ្យចូលឆ្នាំចិន ដែលជាពេលវីរុសកូរ៉ូណាថ្មី បានចាប់ផ្តើមផ្ទុះឡើងខ្លាំងនៅប្រទេសចិន អាជ្ញាធរវៀតណាមបានបិទច្រកព្រំដែននៅភាគខាងជើងប្រទេសជាប់នឹងចិន ដែលជាហេតុបណ្តាលឲ្យរថយន្តកុងតឺន័ររាប់រយគ្រឿងជាប់គាំងនៅទីនោះ ដោយមិនអាចដឹកទំនិញចូលទៅកាន់ប្រទេសចិនបាន។

គួរជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ៍ រថយន្តកុងតឺន័រ៦០គ្រឿង នៅច្រកព្រំដែន Tan Thanh ក្នុងខេត្ត Lang Son របស់វៀតណាម ត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ប្រទេសចិន ខណៈជាង២០០គ្រឿងទៀត កំពុងរង់ចាំការអនុញ្ញាតដូចគ្នា។

ប្រទេសចិន គឺជាទីផ្សារធំបំផុតសម្រាប់ផលិតផលកសិកម្ម ឈើ និងគ្រឿងសមុទ្ររបស់វៀតណាម។ ដោយឡែក សម្រាប់ករណីអ្នកឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅវៀតណាមវិញ គឺបានកើនដល់១២ករណី ប៉ុន្តែក្នុងនោះមានយ៉ាងហោច៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕

ដកស្រង់ពី៖ Fresh News