Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន Boeing បារម្ភថា «ទីផ្សារដឹកជញ្ជូនទំនិញតាមយន្តហោះ» ទំនងជាមិនអាចទទួលបានកំណើនអ្វីឡើយនៅឆ្នាំនេះ ព្រោះតែវិបត្តិវីរុសកូរ៉ូណា Covid-19

  • បោះពុម្ព

 (សិង្ហបុរី)៖ ថ្នាក់ដឹកនាំម្នាក់ នៃក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing Co នាថ្ងៃពុធនេះ បាននិយាយថា ទីផ្សារដឹកជញ្ជូនទំនិញតាម យន្តហោះក្នុងឆ្នាំនេះ ទំនងជានឹងមិនមានកំណើនអ្វីឡើយ ដោយសារតែបញ្ហាប្រឈមដែលវីរុសកូរ៉ូណា Covid-19 បង្កឡើងក្នុងទីផ្សារ នៅប្រទេសចិន។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ លោក Randy Tinseth ដែលជានាយករង ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Boeing បានលើកឡើងដូចខាងលើ ក្នុងពិព័រណ៍យន្តហោះនៅសិង្ហបុរី ។ លោក Tinseth បានបញ្ជាក់ថា ក្រុមហ៊ុន Boeing កន្លងមកធ្លាប់បានព្យាករណ៍ថា វិស័យដឹកជញ្ជូនទំនិញ តាមផ្លូវអាកាស នឹងទទួលបាននូវ កំណើនយ៉ាងហោច ក៏ចន្លោះពី០១ភាគរយទៅ០២ភាគរយដែរ នៅក្នុងឆ្នាំ២០២០ ដោយហេតុផលមួយចំណែក គឺព្រោះតែសហរដ្ឋអាមេរិក និងចិន បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទីមួយ»។

ក៏ប៉ុន្តែឥឡូវនេះ ដោយសារតែទីផ្សារក្នុងប្រទេសចិន ត្រូវជួប បញ្ហាប្រឈមបង្កឡើងដោយសារ ការវាយលុកនៃវីរុសកូរ៉ូណាថ្មី Covid-19 វានឹង ជារឿងលំបាកខ្លាំងណាស់ ដើម្បីឲ្យទីផ្សារដឹកជញ្ជូនទំនិញតាមយន្តហោះទទួលបានកំណើន នៅឆ្នាំនេះ។

កាលពីសប្តាហ៍មុនវិញ សមាគម អន្តរជាតិផ្នែកដឹកជញ្ជូន តាមផ្លូវអាកាសបានលើកឡើងថា វិបត្តិវីរុសកូរ៉ូណា Covid-19 បានបំផ្លាញក្តីសង្ឃឹមនៃការស្ទុះងើបឡើងវិញសម្រាប់ វិស័យដឹកជញ្ជូនទំនិញតាមយន្តហោះ នៅក្នុងឆ្នាំ២០២០នេះ ក្រោយឆ្នាំ២០១៩គឺជាឆ្នាំដែលអាក្រក់បំផុតសម្រាប់វិស័យនេះ គិតចាប់តាំងតែ សម័យវិបត្តិហិរញ្ញវត្ថុអន្តរជាតិឆ្នាំ២០០៩៕

ដកស្រង់ពី៖ Fresh News