Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វៀតណាមបិទការចេញ-ចូលនៅតំបន់មួយដែលមានមនុស្សរស់នៅខ្ទង់១ម៉ឺននាក់ ពាក់ព័ន្ធបញ្ហាវីរុស COVID-19

  • បោះពុម្ព

 (ហាណូយ)៖ អាជ្ញាធរនៅខេត្ត Vinh Phuc ភាគខាងជើងប្រទេសវៀតណាម នាថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបិទការចេញ-ចូលនៅឃុំមួយដែលមាន ប្រជាជនរស់នៅជាង១០,០០០នាក់ ដើម្បីប្រយុទ្ធប្រឆាំង ការរីករាលដាលនៃវីរុសកូរ៉ូណា COVID-19។

នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា អាជ្ញាធរខេត្ត Vinh Phuc បានសម្រេចបិទការចេញ-ចូលនៅឃុំ Sol Loi ដែលស្ថិតក្នុងស្រុក Binh Xuyen សម្រាប់រយៈពេល២០ថ្ងៃ។ឃុំ Sol Loi មានមនុស្សរស់នៅ១០,៦០០នាក់ ហើយកំឡុងពេល២០ថ្ងៃនេះ អាជ្ញាធរវៀតណាមនឹងផ្តល់ការផ្គត់ផ្គង់ដែលចាំបាច់ផ្សេងៗ។

គួរជម្រាបថា បច្ចុប្បន្នករណីអ្នកឆ្លងវីរុស COVID-19 នៅក្នុងប្រទេសវៀតណាមមានចំនួន១៦ករណី ក្នុងនោះ១១ករណីស្ថិតក្នុងខេត្ត Vinh Phuc ហើយក្នុងនោះទៀតសោតមាន៦ករណីនៅក្នុងឃុំ Sol Loi។ក្រៅពីខេត្ត Vinh Phuc មាន៣ករណីទៀត នៅទីក្រុងហូជីមិញ ១ករណី នៅខេត្ត Khanh Hoa និង១ករណីនៅទីក្រុង Thanh Hoa៕

ដកស្រង់ពី៖ Fresh News