បណ្តាញសង្គម

យន្តហោះដ្រូន​​ត្រូវបាន​​ដាក់ពង្រាយ​ ដើម្បី​ធ្វើការ​សម្លាប់​មេរោគ​​​នៅតាម​មន្ទីរពេទ្យ​តំបន់​ស៊ែមិន នៃ​ប្រទេស​ចិន

(ចិន)៖ អាជ្ញាធរនៃទីក្រុងស៊ែមិន ភូមិភាគអាគ្នេយ៍ នៃខេត្តហ្វូចៀន របស់ប្រទេសចិន បានធ្វើការដាក់ពង្រាយ នូវឧបករណ៍ទំនើបៗជាច្រើន ដោយក្នុងនោះឧបករណ៍ យន្តហោះដ្រូនត្រូវបានប្រើប្រាស់ ជាពិសេស សម្រាប់ប្រតិបត្តិការរម្ងាប់ សម្លាប់មេរោគ នៅតាមទីតំបន់សហគ្រាសសាធារណៈ និងនៅតាមដងវិថី និងផ្លូវថ្នល់មួយចំនួនធំ ។

នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២០។

ឧបករណ៍នេះត្រូវបានគេឲ្យដឹងថា ផ្ទុកនូវថ្នាំសម្រាប់បាញ់សម្លាប់មេរោគ កូរ៉ូណា វាអាចផ្ទុកទម្ងន់ចំនួន ១៦គីឡូក្រាម ដែលអាចប្រើប្រាស់ បានចម្ងាយ ៨០០០ម៉ែត្រការ៉េ ក្នុងរយៈពេល ១០នាទី។ ដើមឈើបូករួមទាំងដំបូលផ្ទះ ប្រជាជនជាច្រើនកន្លែង  ត្រូវបាន ទទួលការបោសសម្អាត សម្លាប់មេរោគដោយឧបករណ៍ប្រភេទនេះ។

រថយន្តដឹកបំពុងថ្នាំសម្លាប់មេរោគរាប់សិបគ្រឿង ដែលមានសមត្ថភាពអាចធ្វើការប្រព្រឹត្តបាញ់សម្លាប់មេរោគ បានរហូតដល់រយៈចម្ងាយ ១០០ម៉ែត្រ ក៏ត្រូវបានគេប្រើយកមកប្រើប្រាស់ ដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃមេរោគវីរុសជម្ងឺកូរ៉ូណានេះផងដែរ៕

ដកស្រង់ពី៖ Fresh News