Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋឥណ្ឌូណេស៊ី៣៦២នាក់ បម្រើការលើកប៉ាល់ WESTERDAM មានសុខភាពល្អធម្មតា, នេះបើតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី

  • បោះពុម្ព

(ហ្សាការតា)៖ ពលរដ្ឋឥណ្ឌូណេស៊ី ទាំងអស់ចំនួន៣៦២នាក់ បម្រើការងារនៅលើកប៉ាល់ MS Westerdam ដែលបច្ចុប្បន្ន កំពុងស្ថិតនៅកំពង់ផែខេត្តព្រះសីហនុ ប្រទេសកម្ពុជាគឺមានសុខភាពល្អធម្មតា។

នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ ការលើកឡើងបែបនេះរបស់លោកស្រី Marsudi ធ្វើឡើង បន្ទាប់ពីស្ត្រីជនជាតិអាមេរិកម្នាក់ ដែលចាកចេញពីកប៉ាល់ Westerdam និងចូលមកក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានគេធ្វើតេស្ដរកឃើញថាបានឆ្លង COVID-19។

លោកស្រី Marsudi តាមរយៈការស្រង់សម្ដីដោយសារព័ត៌មាន Jakarta Post បានឱ្យដឹងដូច្នេះថា៖‍ «នៅក្នុងចំណោមសមាជិកនាវិកនៅលើកប៉ាល់ Westerdam ក៏មានពលរដ្ឋឥណ្ឌូណេស៊ីជាច្រើននាក់ផងដែរ ហើយនៅពេលកប៉ាល់នេះចូលចត ពួកគេត្រូវបានគេពិនិត្យឃើញថាមានសុខភាពល្អធម្មតា»។

លោកស្រីបន្ថែមថា ពលរដ្ឋឥណ្ឌូណេស៊ី ២៧នាក់ បានត្រឡប់មកកាន់ប្រទេសកំណើតវិញ ខណៈកិច្ចសន្យារបស់ពួកគេ អស់សុពលភាព។ ពោលគឺដំបូងឡើយ ពលរដ្ឋឥណ្ឌូណេស៊ី ៦០នាក់ គ្រោងនឹងត្រឡប់មកកាន់ប្រទេសឥណ្ឌូណេស៊ីវិញ បន្ទាប់ពីកិច្ចសន្យាការងារត្រូវបញ្ចប់ ប៉ុន្តែអ្នកខ្លះក្នុងចំណោមពួកគេ បានសម្រេចចិត្តបន្តកិច្ចសន្យាទៀត ជាហេតុធ្វើឱ្យមានពលរដ្ឋតែ២៧នាក់ ប៉ុណ្ណោះ បានត្រឡប់ មកស្រុកកំណើតវិញ។

គួរបញ្ជាក់ថា បើតាមលោកស្រី Retno Marsudi មនុស្សទាំង២៧នាក់ ដែលបានត្រឡប់ទៅកាន់ប្រទេសឥណ្ឌូណេស៊ីវិញ គឺមានសុខភាពល្អធម្មតា ខណៈ មកទល់ពេលនេះ ឥណ្ឌូណេស៊ីមានទាន់មានសេចក្ដីរាយការណ៍ពីករណីឆ្លង COVID-19 នោះទេ។ កប៉ាល់ Westerdam ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Holland America Line មានផ្ទុកអ្នកដំណើរ១,៤៥៥នាក់ និងនាវិក៨០២នាក់ បានចូលចតនៅឯកំពង់ផែខេត្តព្រះសីហនុ កាលពីសប្ដាហ៍មុន ក្រោយប្រទេស ចំនួន៥ បដិសេធ៕

ដកស្រង់ពី៖ Fresh News