Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រញ្ជួយដីកម្លាំង ៦វ៉ិចទ័រ នៅភាគខាងជើង រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាម៉េរិក

  • បោះពុម្ព

អាម៉េរិក៖ មានឧប្បទ្ទវហេតុ រញ្ជួយដី នៅភាគខាងជើង រដ្ឋកាលីហ្វរញ៉ា ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីទីក្រុង San Francisco ដែលមានកម្លាំងរញ្ជួយ ៦រ៉ិចទ័រ និងមានជម្រៅ រហូតដល់ជាង ១០គីឡូម៉ែត្រ នេះបើតាមព័ត៌មាន BBC ចេញផ្សាយ នៅយប់ថ្ងៃអាទិត្យនេះ។

ឧប្បទ្ទវហេតុរញ្ជួយដី នៅភាគខាងជើងរដ្ឋ California ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីទីក្រុង San Francisco ដែលមានកម្លាំងរញ្ជួយ ៦ រិចទ័រ និងមានជម្រៅ រហូតដល់ជាង ១០គីឡូម៉ែត្រ បណ្តាលឲ្យ ផ្ទះជាង ១ម៉ឺនខ្នង អត់មានអគ្គិសនី ប្រើប្រាស់ និងបានបំផ្លាញផ្ទះ ផ្លូវថ្នល់មួយចំនួន ដោយឡែកពាក់ព័ន្ធ មនុស្សស្លាប់ រឺ របួសមិនទាន់ដឹង នៅឡើយនោះទេ នេះបើតាមព័ត៌មាន BBC បន្តផ្សាយយ៉ាងដូច្នេះ។ សូមជំរាបថា កាលឆ្នាំ១៩៨៩ ការរញ្ជួយដីបាន វាយប្រហារទីក្រុង San Francisco សម្លាប់មនុស្ស ៩នាក់ និងរាប់រយនាក់ រងរបួស៕

ដកស្រង់ពី៖ ដើមអម្ពិល