បណ្តាញសង្គម

ប៉ូលិស៖ ចំនួនអ្នកស្លាប់ ពីបំណាក់ដីនៅ Hiroshima កើនដល់ ៥០នាក់ហើយ

ចំនួនមនុស្សស្លាប់ ពីការបាក់ដី យ៉ាងខ្លាំងក្លា កាលពីពាក់កណ្តាលសប្តាហ៍ ក្នុងទីក្រុង Hiroshima បានកើនដល់ ៥០នាក់ ហើយកាលពី ថ្ងៃអាទិត្យ ខណៈដែលការធ្លាក់ភ្លៀង សាជាថ្មីបាននាំឲ្យ មានការព្រួយបារម្ភ ទៅលើគ្រោះមហន្តរាយ បន្ថែមទៀត និងបានរំខានដល់ ការរុករកអ្នកដែល គេចផុតពី សេចក្តីស្លាប់។

នៅខណៈនោះផងដែរ ស្ត្រីពីរនាក់ បានស្លាប់ កាលពីថ្ងៃ អាទិត្យនៅលើកោះដាច់ ស្រយាល Rebun ដែលមានចម្ងាយ ប្រមាណជា ១.៣៥០ គីឡូម៉ែត្រ ពីភាគឦសាននៃទីក្រុង Hiroshima នៅពេល ដែលបំណាក់ដី ដែលកើតឡើង ដោយសាតែ ភ្លៀងធ្លាក់ បានកម្ទេច ផ្ទះរបស់ពួកគេ។ នេះបើយោងទៅតាម មន្ត្រីក្នុងតំបន់។

ទីស្នាក់ការប៉ូលិស ប្រចាំតំបន់ បានឲ្យដឹងថា មនុស្សចំនួន ៣៨នាក់ ផ្សេងទៀតនៅ តែបាត់ខ្លួន នៅទីក្រុង ភាគខាងលិចរបស់ ជប៉ុន មួយនេះ ពោលគឺរយៈពេល៤ថ្ងៃ ក្រោយពីការធ្លាក់ភ្លៀង យ៉ាងខ្លាំងបានធ្វើឲ្យមានការ បាក់ដីដែលបាន លេបត្របាក់ផ្ទះ ជាច្រើនខ្នង ដោយផ្ទះភាគច្រើន ត្រូវបានសាងសង់ តាមជម្រាលភ្នំ។

ក្រុមជួយសង្គ្រោះ ប្រមាណជា ៣០០០នាក់ ក្នុងនោះរាប់បញ្ចូល ទាំងកងទាហាន ក្រុមពន្លត់អគ្គីភ័យ និងប៉ូលិស បានបន្តជីកក កាយ ដីភួក និងគំនរបាក់បែកនានា នៅទីក្រុង Hiroshima ប៉ុន្តែ ប្រតិបត្តិសង្គ្រោះ និងស្វែងរកនេះ ត្រូវបានពន្យារពេល រយៈពេល ៧ម៉ោង កាលពីព្រឹកថ្ងៃអាទិត្យ ខណៈដែលការធ្លាក់ភ្លៀង សារជាថ្មី បាននាំឲ្យមាន ការព្រួយបារម្ភពី ការបាក់ដីបន្ថែមទៀត។ នេះបើយោងទៅ តាមការរាយការណ៍ របស់ទូរទស្សន៍ NHK។

មនុស្សប្រមាណ ជា១.៧០០នាក់ នៅតែជ្រកកោន នៅកន្លែងសុវត្ថិភាព ចំនួន ១៣ ខណៈដែលរដ្ឋាភិបាលទីក្រុង Hiroshima បាន ប្រកាស ឲ្យមានការជម្លៀស និងចេញការព្រមាន ដល់ប្រជាជន ១៦៤.០០០នាក់ នៅតំបន់ ជួបគ្រោះមហន្តរាយ។ លោកតា វ័យ ៨៣ ម្នាក់ ត្រូវបានប្រកាសថា ស្លាប់កាល ពីព្រឹកថ្ងៃ អាទិត្យ ដែលនាំឲ្យចំនួន អ្នកស្លាប់សរុប កើនដល់៥០នាក់៕

ដកស្រង់ពី៖ ថ្មីៗ