បណ្តាញសង្គម

យន្តហោះ អ៊ីស្រាអែល ទម្លាក់គ្រាប់បែក លើអគារពាណិជ្ជកម្ម និងហាងលក់ទំនិញ នៅហ្គាសា

ហ្គាសា៖ កងទ័ពយោធាអាកាស របស់អ៊ីស្រាអែល បានបើក ការវាយប្រហារ សាជាថ្មី លើអាគារកម្ពស់ ៦ជាន់ និងកន្លែងលក់ដូរ កំប៉ិចកំប៉ុក នៅតំបន់ភាគខាងត្បូង ទីក្រុងហ្គាសា នៅល្ងាចថ្ងៃសៅរ៍។

នេះបើយោងតាម ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០១៤នេះ។ ប្រភពយោធា បានឱ្យដឹងថា កងទ័ពអាកាសទាំងនោះ បានទម្លាក់គ្រាប់បែក លើតំបន់ Zorob ទីដែលមាន អាគារជាង៣០។

ប្រភពដដែល មិនបានបញ្ជាក់ ព័ត៌មានលំអិតពី ការវាយប្រហារនោះទេ ហើយចំនួនអ្នកស្លាប់ និងអ្នករបួស ក៏ទាន់ដឹងដែរ។ យ៉ាងណាក៏ដោយ ពួកអ៊ីស្រាអែល អះអាងថា អាគារទាំងនោះ គឺជាកន្លែងដែល គេប្រើប្រាស់ សម្រាប់កិច្ចប្រជុំ របស់ក្រុមមេដឹកនាំ ហាម៉ាស។

ជាមួយគ្នានេះ ប្រទេសអេហ្ស៊ីប ក៏បានអំពាវនាវឱ្យ ប៉ាឡេស្ទីន និងអ៊ីស្រាអែល ឈប់បាញ់ដាក់គ្នាផងដែរថា ហើយបន្តកិច្ចចរចា ឡើងវិញជាបន្ទាន់ នៅទីក្រុងគែរ ដើម្បីឈានទៅរកកិច្ច ព្រមព្រៀងបទឈប់បាញ់ ដែលបញ្ចប់ ការប្រយុទ្ធគ្នា ដ៏អូសបន្លាញ នៅតំបន់ហ្គាសាស្រ្ទីព ៕

ដកស្រង់ពី៖ ដើមអម្ពិល