Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រី លោក មហាធៀ មហំាម៉ាត់ ដាក់លិខិតលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ី

  • បោះពុម្ព

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហំាម៉ាត់ ដាក់លិខិតលាលែងចេញពីតំណែង ទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ីហើយ នៅថ្ងៃចន្ទនេះ ដើម្បីបើកផ្លូវឆ្ពោះទៅរក ការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ដោយមិនមានលោក Anwar Ibrahim។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ លិខិតលាលែងចេញពីតំណែងរបស់លោក មហាធៀ ត្រូវបានថ្វាយជូនព្រះមហាក្សត្រម៉ាឡេស៊ី នៅម៉ោង១រសៀល នៅថ្ងៃចន្ទនេះ។

ប៉ុន្តែ មិនទាន់មានការបញ្ជាក់ លម្អិតអ្វីបន្ថែមនោះទេ រួមទាំងនៅក្នុងសេចក្ដីថ្លែងការណ៍ ចេញពីការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយការសម្រេចចិត្តបែបនេះ គឺកើតឡើងក្រោយលេចលឺ ដំណឹងថាលោក មហាធៀ នឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ  ដោយមិនមានលោក Anwar Ibrahim។

ដកស្រង់ពី៖ Fresh News