បណ្តាញសង្គម

អនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ឆ្លងមេរោគ COVID-19 ខណៈមនុស្សស្លាប់កើនដល់១៦នាក់

 (តេហេរ៉ង់)៖ ប្រភពពីក្រសួងសុខាភិបាលអ៉ីរ៉ង់ បានឲ្យដឹងថា អនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់លោក អ៉ីរ៉ាច ហារីឈី (Iraj Harirchi) ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកមេរោគ COVID-19 ខណៈមនុស្សស្លាប់ ដោយសារជំងឺនេះទូទាំងប្រទេស អ៉ីរ៉ង់ កើនឡើងដល់ ១៦នាក់។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាយប់ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។ អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ បានបញ្ជាក់បន្ថែមទៀតថា ពេលនេះលោកអនុរដ្ឋមន្ត្រីកំពុងតែស្ថិតនៅក្នុងការព្យាបាល នៅឯងមន្ទីរពេទ្យ ដែលរៀបចំសម្រាប់អ្នកជំងឺ COVID-19។

សម្រាប់តួលេខចុងក្រោយនៅអ៉ីរ៉ង់ គឺមនុស្ស ១៦នាក់បាត់បង់ជីវិតក្នុងចំណោមអ្នកឆ្លងមេរោគ COVID-19 សរុបជាង ៦០ករណី ហើយពេលនេះអ៉ីរ៉ង់ក្លាយជាប្រទេស ជាប់លេខ ២ ដែលមានអ្នកស្លាប់ច្រើនបំផុតដោយសារ COVID-19 បន្ទាប់ពីប្រទេសចិន៕

ដកស្រង់ពី៖ Fresh News