Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃសន្យាបង្កើនការប្រយុទ្ធ ក្រោយរកឃើញការឆ្លង COVID-19 ៣ករណីបន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់៤០នាក់

  • បោះពុម្ព

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៣នាក់ថែមទៀត  ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅទូទាំងប្រទេស កើនដល់៤០នាក់ ជាមួយការសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ការរីករាលដាល នៃជំងឺមួយនេះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ មនុស្សម្នាក់ ក្នុងចំណោមមនុស្សបីនាក់ខាងលើ ដែលត្រូវបានធ្វើតេស្ដរកឃើញថាបានឆ្លង COVID-19 គឺធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់កោះ Hokkaido ប្រទេសជប៉ុន ហើយ បច្ចុប្បន្ន អ្នកទាំងនេះកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

បន្ថែមពីលើនេះ អាជ្ញាធរសុខាភិបាលថៃ បានជូនដំណឹងដល់ប្រជាជនរបស់ខ្លួន ឱ្យរាយការណ៍បា្រប់អាជ្ញាធរ ជាបន្ទាន់ បើសិនជាពួកគេមានអាការៈ ឬរោគសញ្ញាគួរឱ្យសង្ស័យ ក្រោយបានធ្វើដំណើរទៅកាន់បណ្ដាប្រទេស ឬតំបន់ដែល COVID-19 កំពុងរីករាលដាលខ្លាំង។

ម្យ៉ាងវិញទៀត អាជ្ញាធរសុខាភិបាលថៃ ក៏បានផ្ដល់យោបល់ផងដែរ សម្រាប់អ្នកដែលមានគម្រោងធ្វើដំណើរទៅក្រៅប្រទេសក្នុងកំឡុងពេលនេះ បើអាចជៀងវាងបាន សូមកុំធ្វើដំណើរទៅក្រៅប្រទេសឱ្យសោះ ខណៈបណ្ដាប្រទេសជាច្រើននៅលើពិភពលោកកំពុងធ្វើសង្រ្គាមជាមួយ COVID-19៕

ដកស្រង់ពី៖ Fresh News