Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាសែតកូរ៉េខាងត្បូង៖ មនុស្ស៨នាក់ ស្លាប់ដោយសារតែជំងឺ COVID-19 ក្នុងប្រទេសកូរ៉េខាងជើង

  • បោះពុម្ព

(សេអ៊ូល)៖ មនុស្ស៨នាក់ ត្រូវបានគេសង្ស័យថា បានបាត់បង់ជីវិត ដោយសារតែជំងឺ COVID-19 នៅក្នុងប្រទេសកូរ៉េខាងជើង។

ប៉ុន្តែព័ត៌មានបែបនេះ ធ្លាប់ត្រូវបានអាជ្ញាធរទីក្រុងព្យុងយ៉ាង ទាត់ចោលជាច្រើនលើក។ នេះបើតាមការចេញផ្សាយដោយកាសែតកូរ៉េខាងត្បូង Chosun Ilbo នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ Chosun Ilbo ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើប្រភពការទូតមួយ ដែលខ្លួនទទួលបាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ប្រភពការទូត ដដែល បានប្រាប់កាសែតកូរ៉េខាងត្បូងមួយនេះថា មនុស្សដែលបានបាត់បង់ជីវិត ក្រោយឆ្លង COVID-19 កាលពីខែមករាកន្លងទៅ គឺជាសមាជិកគ្រួសារ របស់ក្រុមមន្ត្រីទូតកូរ៉េខាងជើងមួយចំនួន ប្រចាំប្រទេសចិន និងជាកម្មករនៅក្នុងទីក្រុងព្យុងយ៉ាង។

មិនតែប៉ុណ្ណោះ ប្រភពនេះដដែល ក៏បានអះអាងដែរថា មូលហេតុដែលកូរ៉េខាងជើង បិទព្រំដែនភា្លមៗជាមួយចិន កាលពីថ្ងៃទី២២ ខែមករា ក៏ពីព្រោះតែមានមនុស្សស្លាប់រួចទៅហើយ ដោយសារតែ COVID-19 នៅក្នុងប្រទេស។

តែទោះជាយ៉ាងនេះក្ដី កូរ៉េខាងជើង បានបញ្ជាក់ជាច្រើកលើកថា មិនមានករណីឆ្លង COVID-19 ណាមួយត្រូវបានរកឃើញនៅក្នុងប្រទេសខ្លួននោះទេ រីឯអង្គការសុខភាពពិភពលោក WHO ក៏ធ្លាប់បានឱ្យដឹងដែរថា ខ្លួនមិនទាន់ទទួលបានរបាយការណ៍ពីករណីឆ្លងជំងឺនេះ ពីអាជ្ញាធរទីក្រុងព្យុងយ៉ាង នោះដែរ ស្របពេលរបបដឹកនាំលោក គីម ជុងអ៊ុន កំពុងចាត់វិធានការយ៉ាងតឹងរឹងដើម្បីទប់ស្កាត់កុំឱ្យ COVID-19 ចូលមកក្នុងប្រទេសកូរ៉េខាងជើង៕

ដកស្រង់ពី៖ Fresh News