Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ឆ្លង COVID-19 ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងអាមេរិកចោទអ៉ីរ៉ង់ថា កំពុងបិទបាំងចំនួនពិតនៃអ្នកឆ្លង និងស្លាប់

  • បោះពុម្ព

(តេហេរ៉ង់)៖ ក្រោយអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ លោក អ៉ីរ៉ាច ហារីជី (Iraj Harirchi) ត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លងជំងឺ COVID-19 ក្រុមអ្នកជំនាញមួយចំនួននៅក្នុងតំបន់ រួមទាំងសហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា កំពុងបិទបាំងព័ត៌មានពីចំនួនឆ្លង និងអ្នកស្លាប់ពិតប្រាកដ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ គិតត្រឹមថ្ងៃពុធម្សិលមិញ រដ្ឋាភិបាលអ៉ីរ៉ង់បានទទួលស្គាល់ករណីឆ្លង COVID-19 សរុប ១៣៩ករណី និងអ្នកជំងឺ ១៩នាក់ស្លាប់ ហើយដែលនេះបានធ្វើអ៉ីរ៉ង់ក្លាយជាប្រទេស មានចំនួនអ្នកស្លាប់ច្រើនជាងគេជាប់លេខ ២ បន្ទាប់ពីចិន។

ប៉ុន្តែថ្លែងប្រាប់ CNBC លោក ហាសណេន ម៉ាលីក (Hasnain Malik) នាយកគ្រប់គ្រងសម្រាប់យុទ្ធសាស្ត្រទីផ្សារ មកពីក្រុមហ៊ុន ធែលីមើ (Tellimer) មានមូលដ្ឋានក្នុងទីក្រុងឌូបៃបានចោទប្រកាន់ថា អាជ្ញាធរអ៉ីរ៉ង់បាន និងកំពុងបិទបាំងព័ត៌មាន។ លោកបានគូសបញ្ជាក់ដូច្នេះថា «ចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់ដោយសារតែ COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់ គឺមានច្រើនជាងតួលេខដែលអាជ្ញាធរអ៉ីរ៉ង់បញ្ចេញ»។

មិនតែប៉ុណ្ណោះ សូម្បីតែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បានបង្ហាញការព្រួយបារម្ភ ស្រដៀងគ្នានេះដែរ  ដោយខ្លាចក្រែងអ៉ីរ៉ង់ បិទបាំងព័ត៌មានពិត ជាមួយការជម្រុញ និងលើកទឹកចិត្តឱ្យបណ្ដាប្រទេសទាំងអស់  នៅលើពិភពលោក រាយការណ៍ពីព័ត៌មានពិត ពាក់ព័ន្ធនឹង COVID-19។

តែយ៉ាងណាក៏ដោយ លោក Iraj Harirchi បានទាត់ចោលការចោទប្រកាន់ទាំងនេះ ខណៈបណ្ដាប្រទេសក្បែរខាងអ៉ីរ៉ង់  និងនៅក្នុងតំបន់មជ្ឈិមបូព៌ាមួយចំនួន បានប្រកាសចាត់វិធានការរឹតត្បិត ក្នុងនោះរួមមានទាំងបិទព្រំដែន បណ្ដោះអាសន្ន និងផ្អាកជើងហោះហើរទៅ និងមកជាមួយសាធារណរដ្ឋ អ៉ីស្លាមមួយនេះទៀតផង៕

ដកស្រង់ពី៖ Fresh News