Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលជប៉ុន ទទួលស្គាល់ថា វិធានការដោះស្រាយបញ្ហាឆ្លងរាលដាលនៃជំងឺ COVID-19 លើកប៉ាល់ Diamond Princess គឺមានចន្លោះប្រហោង

  • បោះពុម្ព

 (តូក្យូ)៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាល ជប៉ុនបានទទួលស្គាល់ថា វិធានការបង្ខាំងទុកមនុស្សរាប់ពាន់នាក់ លើកប៉ាល់ទេសចរណ៍ខ្នាតធំ Diamond Princess នៅទីក្រុង Yokohama នាពេលកន្លងទៅ ប្រហែលជាបានអនុញ្ញាត ឲ្យមានការឆ្លងរាលដាលជំងឺ COVID-19 កាន់តែខ្លាំង ក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកលើកប៉ាល់នោះ។

នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ កប៉ាល់ទេសចរណ៍ខាងលើ ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរជប៉ុនដាក់ឲ្យនៅក្នុងលក្ខណៈដាច់ដោយឡែកសម្រាប់ រយៈពេល២សប្តាហ៍គឺចាប់ពីថ្ងៃទី០៥-១៩ ខែកុម្ភៈ ក្រោយរកឃើញមានការឆ្លងរាលដាលនៃជំងឺ COVID-19 នៅលើនោះ។

កំឡុងរយៈពេល ដាក់ឲ្យនៅដាច់ដោយឡែកនេះ មនុស្សយ៉ាងហោច៧០៥នាក់ បានឆ្លងជំងឺនៅលើនោះ ខណៈ៤នាក់បានបាត់បង់ជីវិត។ លោក Norio Ohmagari ដែលជានាយកមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ជប៉ុន និងជាសមាជិកមួយរូបនៃក្រុមប្រឹក្សារបស់រដ្ឋាភិបាល ទីក្រុងតូក្យូទទួលបន្ទុកបញ្ហាជំងឺ COVID-19 បានប្រាប់សារព័ត៌មាន CNN ថា វិធានការដោះស្រាយដែលរដ្ឋាភិបាលជប៉ុនបានដាក់ទៅលើ កប៉ាល់ Diamond Princess ប្រហែលជាមិនមានប្រសិទ្ធិភាពល្អឥតខ្ចោះឡើយ ជាពិសេសជុំវិញការអនុញ្ញាតឲ្យបុគ្គលិកកប៉ាល់ នៅបន្តផ្តល់ សេវាកម្ម និងធ្វើប្រតិបត្តិការផ្សេងៗកំឡុងរយៈពេល២សប្តាហ៍នោះ ដោយត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺ។

គួរជម្រាបថា ក្នុងចំណោមបុគ្គលិកចំនួន១០៤៥ បម្រើការលើកប៉ាល់ Diamond Princess មានយ៉ាងតិច១៥០នាក់ បានឆ្លងជំងឺ COVID-19។ កប៉ាល់ទេសចរណ៍នេះមានផ្ទុកមនុស្សសរុប៣,៧០០នាក់ នៅពេលវាមកដល់ទីក្រុង Yokohama របស់ជប៉ុន៕

ដកស្រង់ពី៖ Fresh News