បណ្តាញសង្គម

អ៉ីរ៉ង់៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនដល់២២នាក់ និងឆ្លងជាង១៤១នាក់

 (ឌូបៃ)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់ បានកើនដល់២២នាក់ហើយ និង១៤១នាក់ផ្សេងទៀតបានឆ្លង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើរបាយការណ៍ចេញផ្សាយដោយសារព័ត៌មានអ៉ីរ៉ង់ IRNA នៅថ្ងៃព្រហស្បតិ៍នេះ។ កាលពីថ្ងៃពុធម្សិលមិញ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់ មាន១៣៩នាក់ និង១៩ស្លាប់។

បណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដូចជា អ៉ីរ៉ាក់ អាហ្វហ្គានីស្ថាន គុយវ៉ែត និងបារ៉ែន ជាដើម ក៏បានអះអាងពីរកឃើញករណីឆ្លងជំងឺនេះផងដែរ ដោយភាគច្រើនមានជាប់ពាក់ព័ន្ធនឹងមនុស្សធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសអ៉ីរ៉ង់៕

ដកស្រង់ពី៖ Fresh News