Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរហុងកុងរកឃើញមេរោគ COVID-19 នៅក្នុងខ្លួនសុនខមួយក្បាល

  • បោះពុម្ព

 (ហុងកុង)៖ អាជ្ញាធរសុខាភិបាលទីក្រុងហុងកុង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា សត្វសុនខមួយក្បាល ដែលត្រូវបានគេយកមកធ្វើតេស្តនោះ ពិតជាមានផ្ទុកមេរោគ COVID-19 ប្រាកដមែន ប៉ុន្តែក្រុមជំនាញវេជ្ជសាស្ត្រ នៅមិនទាន់អាចបញ្ជាក់ ឲ្យច្បាស់លាស់ថា តើសត្វចិញ្ចឹមមួយក្បាលនេះ បានឆ្លងជំងឺពីមនុស្ស មែន ឬមួយក៏យ៉ាងណានោះឡើយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន New Straits Times នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ ទោះបីសុនខមួយក្បាលខាងលើនេះ ត្រូវបានរកឃើញថាមានផ្ទុក COVID-19 ក៏ពិតមែន ប៉ុន្តែវាស្ថិតនៅក្នុងស្ថានភាពស្រាលប៉ុណ្ណោះ ហើយមេរោគនោះ ក៏មិនបញ្ចេញរោគសញ្ញា អ្វី នៅលើខ្លួនរបស់វានោះឡើយ។

ជុំវិញបញ្ហានេះនាយកដ្ឋាន អភិរក្សរុក្ខាប្រមាញ់ និងនេសាទរបស់់ ទីក្រុងហុងកុងហៅកាត់ថា AFCD បានលើកឡើងថា «បច្ចុប្បន្ននេះ AFCD មិនទាន់មានភស្តុតាងណាមួយ ដែលបញ្ជាក់ថា សត្វចិញ្ចឹមនានាអាចឆ្លង ឬក៏ជាប្រភពនៃការចម្លងរោគ COVID-19 ដល់មនុស្សនោះឡើយ...»។

គួរបញ្ជាក់តាម AFCD ទៀតថា សុនខមួយក្បាលខាងលើនេះ ត្រូវដាក់នៅក្នុងការតាមដាន និងព្យាបាលសម្រាប់រយៈពេល ១៤ថ្ងៃបន្តទៀត។ កន្លងមកនេះអង្គការសុខភាពពិភពលោក WHO ក៏មិនទាន់បានបង្ហាញភស្តុតាងណាមួយថា សត្វនានាអាចឆ្លងវីរុសកូរ៉ូណាថ្មីពីមនុស្ស ឬក៏ជាភ្នាក់ងារចម្លងមេរោគនោះដែរ។

ដោយឡែកនៅទីក្រុងហុងកុង អ្នកឆ្លងមេរោគ COVID-19 មានសរុប ៩៣ករណីហើយ ដោយក្នុងនោះ ០២នាក់បានស្លាប់ ហើយមួយចំនួនធំក្នុងចំណោមអ្នកដែលបានឆ្លងនោះ ក៏ត្រូវបានក្រុមគ្រូពេទ្យព្យាបាលឲ្យជាសះស្បើយរួចមកហើយដែរ៕

ដកស្រង់ពី៖ Fresh News