Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នូវែលសេឡង់រកឃើញមានករណីអ្នកឆ្លងជំងឺ COVID-19 ជាលើកដំបូង

  • បោះពុម្ព

 (វែលីងតោន)៖ នាថ្ងៃសុក្រនេះនូវែលសេឡង់ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 មួយករណីដំបូង នៅក្នុងប្រទេសរបស់ខ្លួន។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលនូវែលសេឡង់បានឲ្យដឹងថា បុគ្គលដែលឆ្លងជំងឺ COVID-19 នោះ គឺជាស្រ្តីជនជាតិនូវែលសេឡង់ម្នាក់ អាយុខ្ទង់៦០ឆ្នាំ ដែលធ្វើដំណើរមកពីប្រទេសអ៉ីរ៉ង់ ដោយឆ្លងកាត់កោះបាលីរបស់ឥណ្ឌូណេស៊ី ហើយមកដល់ទីក្រុង Auckland របស់នូវែលសេឡង់កាលពី ថ្ងៃពុធសប្តាហ៍នេះ តាមជើងហោះហើរមួយរបស់អាកាសចរណ៍ Emirates។

ដោយឡែក គួរជម្រាបថា បច្ចុប្បន្នអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់មានចំនួន២៦នាក់ និងឆ្លងយ៉ាងតិច២៤៥នាក់៕

ដកស្រង់ពី៖ Fresh News