Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អូស្រ្តាលីប្រកាសពីការរកឃើញករណីឆ្លងតគ្នា ជាលើកដំបូងនៃជំងឺ COVID-19 នៅក្នុងប្រទេស

  • បោះពុម្ព

(ស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលី បានប្រកាសឲ្យដឹងពីការរកឃើញ ករណីដំបូង នៃការឆ្លងជំងឺ COVID-19 ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ លើចំនួនពីរករណីដំបូង ដែលពួកគេរស់នៅក្នុងទីក្រុងស៊ីដនី ហើយនាពេលថ្មីៗនេះ មិនដែលបានធ្វើដំណើរ ទៅក្រៅប្រទេសឡើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Sydney Morning Herald នៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។ ជនរងគ្រោះទាំងពីរនាក់ខាងលើ មានម្នាក់ជាប្អូនស្រីរបស់បុរសម្នាក់ ដែលបានឆ្លងជំងឺ COVID-19 បន្ទាប់ពីបុរសម្នាក់នោះ បានវិលត្រលប់មកពីប្រទេសអ៊ីរ៉ង់វិញ។

រីឯម្នាក់ទៀត គឺជាបុគ្គលិកថែទាំងសុខភាពអាយុ៥៣ឆ្នាំ ដែលមិនបានធ្វើដំណើរ ចេញក្រៅប្រទេសទាល់តែសោះ ក្នុងអំឡុងពេល៣ខែកន្លងមកនេះ។ អ្នកទាំងពីរកំពុងដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យ Westmead ក្នុងទីក្រុងស៊ីដនី។

គួរជម្រាបថា ខាងលើករណីដំបូងហើយ ដែលមនុស្សនៅក្នុងប្រទេសអូស្ត្រាលី ដែលមិនបានធ្វើដំណើរចេញក្រៅ តែបានឆ្លងជំងឺ COVID-19។ ករណីឆ្លងពីមុនៗមក គឺសុទ្ធតែជាមនុស្សដែលមានប្រវត្តិ ធ្វើដំណើរទៅប្រទេសចិន ដែលជាប្រភពនៃជំងឺនេះ ឬក៏បានធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ ឬក៏ជាអ្នកដំណើរនៅលើនាវាកម្សាន្ត Daimond Princess ដែលត្រូវបានបង្ខាំង នៅប្រទេសជប៉ុន ដោយសារតែមានការឆ្លងរាលដាល នៃជំងឺ COVID-19។

សេចក្តីប្រកាសនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋ Tasmania នៃប្រទេសអូស្ត្រាលី បានបញ្ជាក់ពីការរកឃើញករណីដំបូង នៃអ្នកឆ្លងជំងឺ COVID-19។ សរុបមកទល់ពេលនេះ អ្នកឆ្លងជំងឺនេះនៅអូស្រ្តាលី បានកើនដល់៣០នាក់ហើយ ដោយក្នុងនោះមានម្នាក់ស្លាប់ ដែលជាអតីតអ្នកដំណើរនៃកប៉ាល់ Diamond Princess៕

ដកស្រង់ពី៖ Fresh News