Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាវពង្រឹងការទប់ស្កាត់ជំងឺ COVID-19 ខណៈខ្លួនមិនទាន់មានករណីឆ្លងឡើយ

  • បោះពុម្ព

 (វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវ ទើបតែបានណែនាំ ឲ្យស្ថាប័នរដ្ឋាភិបាល ពិចារណាលុបចោល ឬពន្យារពេលការធ្វើទស្សនកិច្ចការងារ របស់បុគ្គលិករដ្ឋ ទៅកាន់ប្រទេសទាំងឡាយ ដែលមានការបន្តកើនឡើង នៃករណីឆ្លងជំងឺ COVID-19។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។ ប៉ុន្តែក្នុងករណីដែលចាំបាច់ ត្រូវធ្វើដំណើរចេញពីក្រៅប្រទេស បុគ្គលិករដ្ឋាភិបាល ត្រូវអនុវត្តតាមឲ្យបានខ្ជាប់ខ្ជួន ចំពោះវិធានការទប់ស្កាត់និងគ្រប់គ្រង ការរាតត្បាតនៃជំងឺ ដែលដាក់ចេញដោយប្រទេសជាម្ចាស់ផ្ទះ ហើយនៅពេលត្រឡប់មកវិញត្រូវគោរពតាមចំណាត់ការ ដែលដាក់ចេញដោយអាជ្ញាធរសុខាភិបាលឡាវ។

មួយវិញទៀត អាជ្ញាធរឡាវបានទទូចឲ្យសាធារណជន ប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ អំពីជំងឺ COVID-19 ហើយជឿតែទៅលើប្រភពផ្លូវការ និងគួរឲ្យទុកចិត្តប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ អាជ្ញាធរឡាវទទួលបន្ទុកការទប់ស្កាត់ជំងឺ COVID-19 បានប្រាប់ឲ្យបណ្តាទីភ្នាក់ងារទេសចរណ៍កុំរៀបចំការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេស ដែលមានការរីករាលដាលនៃជំងឺ COVID-19 ហើយបានហាមមិនឲ្យក្រុមទេសចរណ៍ ដែលមកពីប្រទេសទាំងនោះចូលក្នុងប្រទេសឡាវជាបណ្តោះអាសន្ន។

ឡាវក៏បានស្នើឲ្យតំណាងស្ថាប័ន អន្តរជាតិនិងស្ថានទូតនានា ជាពិសេសស្ថានទូតរបស់ប្រទេស ដែលមានការរីករាលដាល នៃជំងឺ COVID-19 ផ្តល់ការសហការជាមួយ អាជ្ញាធរឡាវផងដែរ។

គួរជម្រាបថា មកទល់ពេលនេះ ពុំមានករណីឆ្លង COVID-19 ត្រូវបានរាយការណ៍នៅក្នុងប្រទេសឡាវនោះឡើយ ខណៈប្រទេសដែលនៅជុំវិញ ដូចជាថៃ កម្ពុជា និងវៀតណាម សុទ្ធតែមានករណីអ្នកឆ្លងជំងឺនេះ ក៏ប៉ុន្តែករណីឆ្លងនៅកម្ពុជា១ករណី និង១៦ករណីនៅវៀតណាម ត្រូវបានព្យាបាលជាសះស្បើយអស់ហើយ។ ដោយឡែកនៅថៃដែលមាន៤៣ករណី ក្នុងនោះ៣១នាក់បានជាសះស្បើយ ១១នាក់កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្នាក់ស្លាប់៕

ដកស្រង់ពី៖ Fresh News