បណ្តាញសង្គម

ជប៉ុន នឹងផ្តល់ថ្នាំព្យាបាលជម្ងឺ អ៊ីបូឡា ទៅអាហ្វ្រិក ទោះមិនទាន់មាន ការយល់ព្រមពី អង្គការសុខភាពពិភពលោក

តូក្យូ៖ ប្រទេសជប៉ុន បានរៀបចំ រួចរាល់ហើយ ក្នុងការផ្តល់ថ្នាំ ដែលមិនទាន់មាន ការយល់ព្រម ពីអង្គការសុខភាព ពិភពលោក ទៅដល់អ្នកជំងឺ ទាំងឡាយ ដើម្បីប្រឆាំងទៅនឹង មេរោគ Ebola ដែលកំពុងតែរីករាលដាល យ៉ាងខ្លាំង នៅបណ្តា ប្រទេសមួយចំនួន នៅអាហ្វ្រិកខាងលិច។

ទីភ្នាក់ងារព័ត៌មាន ជប៉ុនក្យូដូ បានចេញផ្សាយនៅ ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០១៤ នេះ ដោយលើកឡើងពីសំដី របស់ប្រធាន លេខាធិការដ្ឋាន គណៈរដ្ឋមន្ត្រី ជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា និយាយថា “យើងបានបញ្ជាក់ថា មាន ការសាកសួរពី ប្រទេសទាំងនោះអំពីថ្នាំ ដែល ផលិតដោយ ក្រុមហ៊ុនជប៉ុន ថានឹងអាចមាន ឥទ្ធិពលចំពោះ មេរោគ ដែរ ឬទេ។

មន្ត្រីជប៉ុន ខាងលើបន្តទៀតថា ៖គ្មានអ្វីត្រូវ ពិចារណានោះទេ ចំពោះការប្រើប្រាស់ ថ្នាំដែល មិនទាន់មានការ អនុញ្ញាត ទៅកាន់អ្នកជំងឺ Ebola។ ប្រសិនបើមានការស្នើសុំ យើងនឹងផ្តល់វា ក្រោមកិច្ចសម្របសម្រួល ជាមួយនឹង ក្រុមហ៊ុនផលិតថ្នាំ។ នៅក្នុងករណីបន្ទាន់ យើងត្រៀម រួចជាស្រេច ដើម្បីជួយបុគ្គល ជាអ្នកជំងឺនិមួយៗ ដោយផ្ទាល់ មុនការសម្រេចរបស់ WHO។

”គួរបញ្ជាក់ថា កន្លងមកនេះប្រទេសជប៉ុនបានឧបត្ថម្ភ ថវិកាប្រមាណ ២,៧លានដុល្លារ សហរដ្ឋអាម៉េរិក ទៅកាន់ បណ្តាប្រទេស ដែលកំពុង វាយលុកដោយជំងឺ Ebola។ របាយការណ៍ ចុងក្រោយ គឺមនុស្ស ១.៤២៧នាក់ហើយ បានស្លាប់ដោយសារជំងឺ Ebola ៕

ដកស្រង់ពី៖ ដើមអម្ពិល