Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាម៉េរិក រង់ចាំមើល ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីរុស្សី ទៅប្រទេសជប៉ុន

  • បោះពុម្ព

វ៉ាស៊ីនតោន៖ ទីភា្នក់ងារសារព័ត៌មាន ក្យូដូជប៉ុន បានចេញផ្សាយ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៤ ឱ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បាននិងកំពុងសង្កេត មើលយ៉ាងល្អិតល្អន់ ថាតើ ប្រទេសជប៉ុន អញ្ជើញ ប្រធានាធិបតីរុស្សី លោក Vladimir Putin មកទស្សនកិច្ច ក្នុង ប្រទេសនេះដែរឬទេ ខណៈពេលមាន ភាពចលាចល កំពុងតែកើតមាន នៅ អ៊ុយក្រែន និងពិភពលោក បានដាក់ទណ្ឌកម្ម ប្រឆាំង នឹងរុស្ស៊ី។

អ្នកនាំពាក្យរបស់ ក្រសួងការបរទេស សហរដ្ឋអាម៉េរិក លោកស្រី Jen Psaki នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៤ នេះ បានឆ្លើយ តបអ្នកកាសែត នៅពេលដែលមានសំណួរ បានចោទសួរថា តើអាម៉េរិក មិនគាំទ្រចំពោះការបំពេញ ទស្សនកិច្ច របស់លោកពូទីន ក្នុងជំនួបកំពូលរវាង នាយករដ្ឋមន្ត្រីជប៉ុន លោក Shino Abe មែនឬទេ? គាត់បាន ឆ្លើយថា « ខ្ញុំនឹងមិននិយាយថា យើងមានការជំទាស់ ណាមួយឡើយ។»

លោកស្រី Psaki បានបន្តទៀតថា សហរដ្ឋអាម៉េរិកជារឿយៗ តែងតែមាន ទំនាក់ទំនងល្អ ជាមួយប្រទេសជប៉ុន ក៏ដូចជា បណ្តាដៃគូ G៧ ផងដែរ។ នេះគឺជាសារមួយ ដែលអ្នកនាំពាក្យរូបនេះ ផ្ញើរតាមអ្នកសារព័ត៌មាន ទៅកាន់រដ្ឋាភិបាល ប្រទេសជប៉ុន ៕

ដកស្រង់ពី៖ ដើមអម្ពិល