Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន៖ ចំនួនអ្នកឆ្លង COVID-19 មានសរុប៨០,៧៧៨ករណី ក្នុងនោះ៦១,៤៧៥នាក់ជាសះស្បើយ និង៣,១៥៨នាក់ស្លាប់

  • បោះពុម្ព

 (ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅព្រឹកថ្ងៃពុធ ទី ១១ ខែមីនា ឆ្នាំ ២០២០ នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ មានអ្នកជំងឺ COVID-19 ចំនួន ១,៥៧៨នាក់ ត្រូវបានគេអនុញ្ញាតឲ្យចាកចេញ ពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេ បានជាសះស្បើយស្ថាពរឡើងវិញ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី ១១ ខែមីនា ឆ្នាំ ២០២០។ នៅក្នុងរបាយការណ៍ថ្មីចុងក្រោយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ គណៈកម្មាធិការសុខាភិបាលចិន ក៏បានឲ្យដឹងទៀតថា តួលេខសរុបនៃអ្នកដែលបានជាសះស្បើយឡើងវិញពីជំងឺ COVID-19 នៅទូទាំងប្រទេសចិនដីគោកបានកើនដល់ ៦១,៤៧៥នាក់ហើយ។

ចំនួនករណីសរុប នៃអ្នកដែលបានឆ្លងវីរុស COVID-19 ក៏បានកើនដល់ ៨០,៧៧៨ករណី ហើយក្នុងនោះអ្នកជំងឺ ៣,១៥៨នាក់បានស្លាប់។ ជាការកត់សម្គាល់ អត្រាអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសចិន ដែលជាចំណុចចាប់ផ្តើម នៃការផ្ទុះរីករាលដាលជំងឺនេះ ហាក់ដូចជាមានការថមថយច្រើន នារយៈពេលចុងក្រោយនេះ ខណៈអត្រាអ្នកជាសះស្បើយឡើងវិញ ក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះជាសញ្ញាល្អមួយសម្រាប់ប្រទេសមួយនេះ។

ដោយឡែកករណីឆ្លង នៅក្រៅទឹកដីចិនឯណោះវិញ ហាក់កំពុងផ្ទុះឡើងយ៉ាងឆាប់រហ័ស ដូចជានៅប្រទេសអ៊ីតាលី កូរ៉េខាងត្បូង អ៊ីរ៉ង់ បារាំង និងអង់គ្លេសជាដើម៕

ដកស្រង់ពី៖ Fresh News