Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតី អ៊ុយក្រែន រំលាយសភា និងអំពាវនាវឲ្យមាន ការបោះឆ្នោតជាបន្ទាន់

  • បោះពុម្ព

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានធ្វើ ការរំលាយសភា និងអំពាវនាវឲ្យមាន ការបោះឆ្នោត ជាបន្ទាន់ នៅត្រឹមថ្ងៃទី២៦ ខែតុលា ខាងមុខ ខណៈដែលភាពតានតឹង នៅតែបន្ដកើនឡើង នៅតំបន់ភាគខាងកើត អ៊ុយ ក្រែន ដោយសារតែ ការប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមបំបែកខ្លួន។

ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០១៤ នេះដោយ ដកស្រង់សម្ដី ផ្ទាល់របស់ លោក ប្រធានាធិបតី អ៊ុយក្រែនថា “យើងត្រូវតែចាប់ផ្តើម ធ្វើការបន្សុត ពីស្ថាប័ននីតិបញ្ញត្តិ ខ្ពស់បំផុត។ សមាសភាពសភា បច្ចុប្បន្ននេះ ជា កំលាំងគោល របស់អតីត ប្រធានាធិបតីលោក វិកទ័រ យ៉ាណូកូវិច ដែលបានអូសបន្លាយ មួយឆ្នាំកន្លះមកនេះ”។

លោក បាននិយាយថា សមាជិកសភា ជាច្រើនរូប "ឧបត្ថមដោយផ្ទាល់ និងជាបក្ខពួក ឬក៏ យ៉ាងហោច ណាស់ជាអ្នកគាំទ្រ" នៃក្រុម បំបែកខ្លួន ហើយពួកគេនឹងត្រូវ បន្ទោសបង្អាប់សម្រាប់ "ច្បាប់ផ្តាច់ការ" ដែលបានសម្លាប់ សកម្មជននិយម នៅអឺរ៉ុប ក្នុងអំឡុងការ តវ៉ាកាល ពីឆ្នាំមុននេះ។

លោក បានបន្ថែមទៀតថា នៅក្នុងការបោះឆ្នោត ឆ្នាំ២០១២ វាមិនមានយុត្តិធម៌ ក៏មិនស្រប តាមលទ្ធិប្រជាធិបតេយ្យដែរ លោក និយាយ ថា អំពើពុករលួយ ភាពគ្មានការងារធ្វើ និងភាព ក្រីក្រ បានបំផ្លាញមិន តិចជាងការបំផ្លាញ ដោយគ្រាប់រ៉ុក្កែតនោះទេ។ បន្ថែមពីនេះ សង្គមបាន ផ្លាស់ប្ដូរយ៉ាង ឆាប់រហ័ស ដូច្នេះសមាជិកសភា អាចឆ្លុះបញ្ចាំងពីការ អភិវឌ្ឍនៃប្រវត្តិសាស្រ្ត៕

ដកស្រង់ពី៖ ដើមអម្ពិល