បណ្តាញសង្គម

អឺរ៉ុប មានអ្នកឆ្លង COVID-19 ច្រើនជាង ២០,០០០ករណី, ស្លាប់៩៣០នាក់

 (អឺរ៉ុប)៖ មនុស្សច្រើនជាង ២០,០០០នាក់ (២២,៣០៧នាក់) បានឆ្លងជំងឺ COVID-19 នៅទូទាំងទ្វីបអឺរ៉ុប និង៩៣០នាក់ បានបាត់បង់ជីវិត។

នេះបើតាមតួលេខ ផ្ដល់ដោយទីភ្នាក់ងារព័ត៌មានបារាំង AFP ដកស្រង់ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

បើតាម AFP ពេញមួយថ្ងៃពុធ ម្សិលមិញ ប្រទេសនៅអឺរ៉ុប ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ មានប្រទេសអ៉ីតាលីមានករណីឆ្លង COVID-19 ១២,៤៦២ករណី ក្នុងនោះមាន ៨២៧នាក់បានស្លាប់, នៅអេស្ប៉ាញ (មាន២១២៨ ករណី, ស្លាប់៤៧នាក់), បារាំង (មានករណី ១៧៨៤, ៣៣នាក់ស្លាប់), អាល្លឺម៉ង់ (មាន ១៥៦៧ករណី, ស្លាប់២នាក់) និងស្វីស (មាន៦៤២ករណី, ស្លាប់៤នាក់)៕

ដកស្រង់ពី៖ Fresh News