Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនប្រកាសថាការឆ្លងរាលដាលកម្រិតខ្ពស់នៃ COVID-19 ត្រូវបិទបញ្ចប់, ពេលនេះការព្យាបាលអ្នកជំងឺគឺជារឿងសំខាន់

  • បោះពុម្ព

(ប៉េកាំង)៖ អ្នកនាំពាក្យគណៈកម្មការ សុខាភិបាលចិនលោក មី ហ្វេង (Mi Feng) បាននិយាយថា ការរីករាលដាល ក្នុងកម្រិតអតិបរមានៃជំងឺ COVID-19 ក្នុងប្រទេសចិនបានបិទបញ្ចប់ ខណៈអាជីវកម្មកាន់តែច្រើនឡើង នៅក្នុងខេត្តហ៊ូប៉ី (Hubei) ចាប់បើកទ្វារឡើងវិញ ហើយអាជ្ញាធរចាប់ផ្ដើមបន្ធូរការរឹតត្បិត លើវិធានការគ្រប់គ្រងជំងឺឆ្លងនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។ លោក Mi Feng ធ្វើការកត់សម្គាល់ខាងលើ នាឱកាសធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះ។ លោក Mi បន្ថែមទៀតថា កាលពីថ្ងៃពុធករណីឆ្លងចំនួន ០៨នាក់តែប៉ុណ្ណោះត្រូវបានគេរាយការណ៍នៅទីក្រុងវូហាន នៃខេត្ត Hubei ដែលជាចំណុចកណ្ដាលនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា ហើយនេះគឺជាចំនួនករណី ឆ្លងទាបបំផុតជាលើកដំបូង ចាប់តាំងពីខែមករាមក។

បើតាមអ្នកនាំពាក្យខាងលើនេះដដែល ផ្អែកលើស្ថានភាពបច្ចុប្បន្ន អាជ្ញាធរចិននឹងផ្តោតជាសំខាន់លើការព្យាបាលអ្នកជំងឺ ជាមួយការសន្យាថា នឹងបន្ធូរបន្ថយដៃឡើយក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការ និងគ្រប់គ្រង COVID-19 រហូតដល់ទទួលជោគជ័យទាំងស្រុងតែម្តង។

គួរជម្រាបថា ខណៈការឆ្លងនៅក្នុងប្រទេសចិន បានថមថយគួរឱ្យកត់សម្គាល់ តំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកបែរជាប្រឈមមុខនឹង ការរីករាលដាលយ៉ាងឆាប់រហ័ស នៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នេះទៅវិញ។ ចំណែកឯអង្គការ WHO ក៏បានប្រកាសចាត់ទុក COVID-19 ជាជំងឺរាតត្បាតសកលផងដែរ ស្របពេលចំនួនឆ្លងនៅទូទាំងពិភពលោក មានច្រើនជាង ១១៨,០០០ករណី និង ៤,២៩១នាក់បានស្លាប់។

អាជ្ញាធរសុខាភិបាលចិន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញ មានអ្នកជំងឺ COVID-19 ចំនួន ១,៣១៨នាក់ បន្ថែមទៀតត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយស្ថាពរឡើងវិញ ខណៈចំនួនអ្នកឆ្លង និងស្លាប់ថ្មីៗធ្លាក់មកកម្រិតទាបបំផុត។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គណៈកម្មការសុខាភិបាលចិនក៏បានឲ្យដឹងទៀតថា តួលេខសរុបនៃអ្នកដែលបានជាសះស្បើយឡើងវិញពីជំងឺ COVID-19 នៅទូទាំងប្រទេសចិនដីគោកបានកើនដល់ ៦២,៧៩៣នាក់ហើយ។ ចំនួនករណីសរុប នៃអ្នកដែលបានឆ្លងវីរុស COVID-19 ក៏បានកើនដល់ ៨០,៧៩៣ករណី ហើយក្នុងនោះអ្នកជំងឺ ៣,១៦៩ នាក់បានស្លាប់៕

ដកស្រង់ពី៖ Fresh News