Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាសង់មន្ទីរពេទ្យបណ្ដោះអាសន្ន សម្រាប់អ្នកជំងឺ COVID-19

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិក កំពុងពិចារណាសាងសង់ មន្ទីរពេទ្យបណ្ដោះអាសន្ន ប្រឈមមុខនឹង ការរាតត្បាតនៃជំងឺ COVID-19។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Le Figaro នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មានដែលសួរពីលទ្ធភាពនៃអន្តរាគមន៍ពីសំណាក់យោធាអាមេរិក ក្នុងការសាងសង់ មន្ទីរពេទ្យបណ្ដោះអាសន្ន សម្រាប់អ្នកជំងឺ COVID-19។

ឆ្លើយតបទៅនឹងសំនួរ លោកប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់ដូច្នេះថា៖ «ជាការពិត យើងកំពុង ពិចារណាលើបញ្ហានេះ ហើយយើងក៏បានជជែកពីវារួចហើយដែរ»។

គិតត្រឹមថ្ងៃចន្ទម្សិលមិញ សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 ច្រើនជាង ៤,៦០០ករណី និងស្លាប់ ៨៥នាក់ ហើយបើតាមសាកលវិទ្យាល័យ ចនស៍ ហូបឃីនស៍ (Johns Hopkins University) ករណីឆ្លងនៅទូទាំងពិភពលោកកើនដល់ច្រើនជាង ១៨០,០០០នាក់ និងស្លាប់ជាង ៧,១០០នាក់។

ប្រឈមមុខនឹងវិបត្តិនេះ លោក ត្រាំ បានណែនាំប្រជាជនអាមេរិក កុំឲ្យជួបជុំគ្នាចាប់ពី១០នាក់ឡើងទៅ ខណៈរូបលោកផ្ទាល់ទទួលស្គាល់ថា ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នអាចនឹង បញ្ចប់រហូតដល់ចប់រដូវក្ដៅ (អំឡុងខែមិថុនា) ឬអាចយូរជាងនេះក៏ថាបាន៕

ដកស្រង់ពី៖ Fresh News