Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូងនឹងធ្វើតេស្តរក COVID-19 លើអ្នកដំណើរទាំងអស់ដែលមកពីទ្វីបអឺរ៉ុប

  • បោះពុម្ព

 (សេអ៊ូល)៖ ក្រសួងសុខាភិបាល កូរ៉េខាងត្បូងនាថ្ងៃសុក្រនេះ បានប្រកាសថា ប្រទេសកូរ៉េខាងត្បូង នឹងធ្វើតេស្តពិនិត្យរកមើល  COVID-19 លើមនុស្សគ្រប់រូប ដែលធ្វើដំណើរមកពីទ្វីបអឺរ៉ុប។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។ យោងតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល កូរ៉េខាងត្បូង វិធានការរឹតបន្តឹងនេះ នឹងត្រូវចាប់ផ្តើមអនុវត្ត ពីថ្ងៃអាទិត្យសប្តាហ៍នេះទៅ។

នៅថ្ងៃសុក្រនេះ អ្នកឆ្លង COVID-19 ចំនួន៨៧នាក់ថែមទៀត នៅកូរ៉េខាងត្បូង ត្រូវបានរាយការណ៍ ដែលធ្វើឲ្យតួលេខ អ្នកឆ្លងសរុបកើនដល់៨,៦៥២នាក់ ប៉ុន្តែមួយចុងក្រោយនេះអត្រាអ្នកឆ្លងថ្មី បានថយចុះយ៉ាងគួរឲ្យកត់សម្គាល់ គឺភាគច្រើននៅក្រោម១០០នាក់ ដោយសារតែការឆ្លងរាលដាលនៃ COVID-19 នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះ ទំនងបានឈានដល់ដំណាក់កាលកំពូលរួចទៅហើយ។

គួរជម្រាបថា នៅថ្ងៃដដែលនេះ អ្នកជំងឺ COVID-19 ៣នាក់ទៀតក៏បានស្លាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ដែលជាហេតុធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៩៤នាក់។

ដោយឡែក នៅទ្វីបអឺរ៉ុបវិញ ការឆ្លងរាលដាលនៃ COVID-19 កំពុងបន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដដែល ហើយនាពេលនេះ តួលេខអ្នកឆ្លងនៅទីនោះបានកើនលើសពី១០០,០០០នាក់ ហើយតួលេខអ្នកស្លាប់នៅអ៉ីតាលីតែឯងប៉ុណ្ណោះ បានវ៉ាដាច់តួលេខអ្នកស្លាប់ដោយសារ COVID-19 ក្នុងប្រទេសចិនបាត់ទៅហើយ៕

ដកស្រង់ពី៖ Fresh News