Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ស៊ី ជិនពីង ប្រាប់លោក ពូទីន៖ ចិនត្រៀមខ្លួនជាស្រេច ដើម្បីជួយពិភពលោក កម្ចាត់ COVID-19

  • បោះពុម្ព

 (ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយ បណ្ដាប្រទេសទាំងអស់នៅលើ ពិភពលោក ក្នុងការបង្កើនយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការដកស្រង់ផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់ខាងលើ កំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលត្រូវបានដកស្រង់សម្ដីដោយប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃសុក្រនេះ។

ថ្លែងនាឱកាស លោកប្រធានាធិបតីចិន បានលើកឡើងដូច្នេះថា៖‍ «ទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយរុស្ស៊ី និងបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក...ដើម្បីធានា និងការពារសុត្ថិភាពសុខភាពសាធារណៈសកល»។លោកបន្ថែមថា៖‍ «ចិនមានជំនឿចិត្ត សមត្ថភាព និងមានភាពប្រាកដជាថានឹងអាចយកឈ្នះលើជំងឺរាតត្បាតសកល COVID-19»។

គួរជម្រាបថា ពីរថ្ងៃមកនេះគ្មានករណីឆ្លង COVID-19 ក្នុងប្រទេសចិនសូម្បីតែ១ករណី ខណៈអ្នកជាសះស្បើយបន្តកើនកើនដល់ ៧១,១៥០នាក់ហើយដោយក្នុង នោះ ៧៣០នាក់ទើបតែត្រូវបានគេអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពួកគេបានជាសះស្បើយឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ក៏ប៉ុន្តែទន្ទឹមគ្នា ករណីឆ្លងនាំចូលពីបរទេស ដូចជាកើនឡើងទៅវិញ មាន៣៩ករណី។ បូកទាំងករណីថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសចិន ទាំងអស់ចំនួន ៨០,៩៦៧ ករណីខាងលើ ក្នុងនោះមាន ៣,២៤៨នាក់ បានស្លាប់បាត់បង់ជីវិត៕

ដកស្រង់ពី៖ Fresh News