Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ប្រាយុទ្ធ ចាន់អូចា នឹងដាក់ប្រទេសថៃក្នុងគ្រាមានអាសន្ន១ខែ បន្ទាប់ពីអ្នកឆ្លង COVID-19 កើនលើស៨០០នាក់ និងស្លាប់៤នាក់

  • បោះពុម្ព

 (បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នាថ្ងៃអង្គារនេះ បានប្រកាសថា ប្រទេសថៃនឹងត្រូវដាក់ ក្នុងគ្រាមានគ្រោះអាសន្ន សម្រាប់រយៈពេល១ខែ ដើម្បីទប់ស្កាត់ COVID-19 បន្ទាប់ពីមានការឆ្លងដល់មនុស្ សច្រើនជាង៨០០នាក់ និងបណ្តាលឲ្យ៤នាក់ស្លាប់។

នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។ លោក ប្រាយុទ្ធ បានប្រកាសពីដំណឹងខាងលើ តាមរយៈសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងក្រោយការបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ស្តីពីស្ថានការណ៍ COVID-19 នៅប្រទេសថៃ។

បើតាមលោកនាយករដ្ឋមន្រ្តីថៃ ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ នឹងត្រូវធ្វើឡើងនៅថ្ងៃ ទី២៦ ខែមីនា គឺត្រូវនឹងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយលោកបានសម្រេចទុកពេលប៉ុន្មានថ្ងៃឲ្យប្រជាជនត្រៀមលក្ខណៈ។

គួរជម្រាបថា នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលថៃបានប្រកាសថា អ្នកឆ្លង COVID-19 ចំនួន១០៦នាក់ថ្មី ត្រូវបានរាយការណ៍ ហើយអ្នកជំងឺ៣នាក់ថែមទៀតបានបាត់បង់ជីវិត ដែលប្រការនេះធ្វើឲ្យតួលេខសរុបនៃអ្នកឆ្លងនៅក្នុងប្រទេសថៃកើនដល់៨២៧នាក់ និងស្លាប់សរុប៤នាក់៕

ដកស្រង់ពី៖ Fresh News