Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាម៉េរិក ច្រានចោល ការអំពាវនាវ របស់កូរ៉េខាងជើង ឲ្យបញ្ឈប់សមយុទ្ធ

  • បោះពុម្ព

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ អាម៉េរិក បានធ្វើការច្រានចោល រាល់ការអំពាវនាវ ទាំងអស់ របស់កូរ៉េខាងជើង ឲ្យទីក្រុង វ៉ាស៊ីនតោន និងសេអ៊ូល បញ្ឈប់សកម្មភាព សមយុទ្ធយោធា ដែលបាននិងកំពុង ធ្វើឡើងចាប់តាំងពី ថ្ងៃទី១៨ ខែសីហា រហូតមកទល់នឹង ពេលនេះ ។

ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បានចេញផ្សាយ នៅថ្ងៃពុធ ទី២៧ ខែសីហា នេះ ដោយដកស្រង់សម្តី ពីអ្នកនាំ ពាក្យក្រសួងការពារជាតិ អាម៉េរិកលោក ចន ឃឺបាយ ថា “សមយុទ្ធរបស់ យើងនឹងបន្ត ហើយយើងក៏បន្តអំពាវនាវ ផងដែរ ទៅកាន់ កូរ៉េខាងជើង ឲ្យ ប្រទេសនេះអនុវត្ត ទៅតាម កាតព្វកិច្ចរបស់ខ្លួនចំពោះមុខអន្តរជាតិ” ។

កាលពីថ្ងៃអង្គារ ម្សិលមិញនេះ កូរ៉េខាងជើងបានស្នើឲ្យមាន ការកោះប្រជុំបន្ទាន់មួយ នៅក្នុងក្រុមប្រឹក្សា សន្តិសុខ នៃអង្គការ សហប្រជាជាតិ ស្តីពីសមយុទ្ធយោធា រវាងប្រទេសសហរដ្ឋ អាម៉េរិក និង កូរ៉េខាង ត្បូង ដែលកំពុងតែប្រព្រឹត្តទៅ នៅតំបន់ឧបទ្វីបកូរ៉េ ហើយប្រការនេះ ទីក្រុងព្យុងយ៉ាង បានថ្កោលទោស ព្រមទាំងអះអាងថា ទង្វើរបស់សម្ព័ន្ធមិត្ត ទាំងពីរ ជាការធ្វើ ឲ្យសន្តិភាព ដែលបាន កសាងឡើង ដោយ លំបាកកន្លងមកនោះ ត្រូវរលាយសាបសូន្យ ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ មិនបានធ្វើការកោះប្រជុំ តាមការស្នើសុំ របស់កូរ៉េខាងជើង នោះឡើយ ដោយសារ តែប្រទេស សមាជិក P5 មួយចំនួន មិនយល់ព្រម ដែលជាហេតុនាំឲ្យ កូរ៉េខាងជើង ស្រង៉ាក ចិត្ត និងសម្តែង ភាពអស់សង្ឃឹម ចំពោះស្ថាប័ន អន្តរជាតិកំពូលមួយនេះ ៕

ដកស្រង់ពី៖ ដើមអម្ពិល