បណ្តាញសង្គម

លោកយាយ អាយុ៩៦ឆ្នាំ ក្លាយជាអ្នកជំងឺ COVID-19 វ័យចំណាស់ជាងគេបំផុត ក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាសះស្បើយទាំងស្រុង

 (សេអ៊ូល)៖ លោកយាយអាយុ៩៦ឆ្នាំម្នាក់ បានក្លាយជាអ្នកជំងឺ COVID-19 មានវ័យចំណាស់ជាងគេបំផុត ដែលត្រូវបានក្រុមគ្រូពេទ្ យព្យាបាលឱ្យជាសះស្បើយ ទាំងស្រុង នៅក្នុងប្រទេសកូរ៉េខាងត្បូង។

នេះបើតាមការចេញផ្សាយដោយ CNN នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។ លោកយាយ Hwang មកពីតំបន់ Cheongdo ត្រូវបានក្រុមគូ្រពេទ្យប្រកាសថា បានជាសះស្បើយទាំងស្រុង កាលពីថ្ងៃពុធ ម្សិលមិញ។ Cheongdo គឺជាតំបន់មួយស្ថិត នៅក្បែងទីក្រុង Daegu ជាដែលករណីឆ្លង COVID-19 មានច្រើនជាងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោកយាយ Hwang ត្រូវបានគេធ្វើតេស្ដ រកឃើញផ្ទុក COVID-19 កាលពីថ្ងៃទី១៣ ខែមីនា និងទទួលបានការព្យាបាលបន្ទាន់នៅឯគ្លីនិករដ្ឋ Pohang ស្ថិតនៅភាគខាងកើតទីក្រុង Daegu។ បច្ចុប្បន្ន ដូនចាស់រូបនេះកំពុង ស្នាក់នៅដាច់ដោយឡែកពីគេ នៅក្នុងផ្ទះរបស់ខ្លួន នៅឯតំបន់ Cheongdo ជាទីដែលលោកយាយរស់នៅជាមួយកូនប្រុស។

គួរជម្រាបថា ពេញមួយថ្ងៃពុធម្សិលមិញ ចំនួនអ្នកឆ្លង COVID-19 សរុបនៅកូរ៉េខាងត្បូង បានកើនដល់៩,២៤១នាក់ ក្នុងនោះ១៣១នាក់បានបាត់បង់ជីវិត៕

ដកស្រង់ពី៖ Fresh News