Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាវប្រកាសបិទច្រកទ្វារអន្តរជាតិទាំងអស់សម្រាប់អ្នកដំណើរ ដោយសារការរីករាលដាលនៃជំងឺ COVID-19

  • បោះពុម្ព

(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវ កាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសថា ច្រកទ្វារអន្តរជាតិទាំងអស់ នឹងត្រូវបិទ មិនឲ្យអ្នកដំណើរចេញចូល ជាបណ្តោះអាសន្នសិន លើកលែងតែទំនិញប៉ុណ្ណោះ។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។ វិធានការណ៍ខាងលើ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទនេះតែម្តង រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។ ប៉ុន្តែបើមានការផ្លាស់ប្តូរណាមួយកើតឡើង នឹងមានសេចក្តីប្រកាសជូនដំណឹងបន្ថែមតាមក្រោយ។

នាយករដ្ឋមន្រ្តីឡាវ លោកថុងលួន ស៊ីសួលីត (Thongloun Sisoulith) កាលពីថ្ងៃអាទិត្យ បានចេញ បទបញ្ជាប្រតិបត្តិមួយ ដើម្បីពង្រឹងវិធានការការពារ និងទប់ស្កាត់ជំងឺ COVID-19។ ក្នុងចំណោមបទបញ្ជា ប្រតិបត្តិទាំងនោះមានដូចជា ការបិទច្រកព្រំដែនចេញចូលអន្តរជាតិ ទាំងអស់ និងការហាមឃាត់មិនឲ្យ មានការរៀបចំពិធីជួបជុំនានា ដែលមានគ្នាលើសពី១០នាក់ឡើងទៅ  ព្រមទាំងតម្រូវឲ្យមន្ត្រីរាជការទាំងអស់ ធ្វើការងារពីផ្ទះ លើកលែងតែ អ្នកទទួលបន្ទុកមុខងារចាំបាច់ប៉ុណ្ណោះ។

លើសពីនោះទៀត ប្រជាពលរដ្ឋឡាវទាំងអស់ ក៏ត្រូវបានហាមឃាត់ មិនឲ្យធ្វើដំណើរចេញក្រៅប្រទេស  ឬទៅកាន់តំបន់ ដែលមានហានិភ័យខ្ពស់ នៃឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ។

គួរជម្រាបថា ការភ័យខ្លាចនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងខ្លាំង បន្ទាប់ពីពលករឡាវរាប់ពាន់នាក់ ដែលបានទៅធ្វើការនៅប្រទេសជិតខាង ជាពិសេសគឺនៅប្រទសថៃ  បាននាំគ្នាវិលត្រឡប់ ចូលមាតុភូមិវិញភ្លូកទឹកភ្លូកដី កាលពីសប្តាហ៍កន្លងទៅនេះ។

រហូតមកទល់ម៉ោងនេះប្រទេសឡាវ បានកត់ត្រាតួលេខអ្នកឆ្លងសរុប នៅទូទាំងប្រទេសចំនួន០៨ករណី  ដែលជាចំនួនទាបបំផុត ក្នុងចំពោមបណ្តាប្រទេសអាស៊ានទាំង១០៕

ដកស្រង់ពី៖ Fresh News