Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន IMF លោកស្រី Christine Lagard ស្ថិតក្រោម ការស៊ើបអង្កេត រឿងហិរញ្ញវត្ថុ រាប់រយលានដុល្លារ

  • បោះពុម្ព

វ៉ាស៊ីនតោនប៉ុស្តិ៍៖ នៅថ្ងៃពុធនេះ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde បាននិយាយថា លោកស្រី ស្ថិតក្រោម ការស៊ើបអង្កេត ជាផ្លូវការមួយ សម្រាប់ការធ្វេសប្រហែស របស់លោកស្រី ក្នុងការស៊ើបអង្កេត រឿងពុករលួយ ក្នុងពេលលោកស្រី កាន់តំណែង ជារដ្ឋមន្រ្តីហិរញ្ញវត្ថុ។

យោងតាមសារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០១៤ បានឲ្យដឹងថា នៅក្នុង សេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីចៅក្រម សាកសួរ សម្រាប់ជុំទីបួន លោកស្រី បាននិយាយថា លោកស្រី បានត្រឡប់ធ្វើការនៅ ទីក្រុង វ៉ាស៊ីនតោន ហើយការសម្រេចចិត្ត របស់លោកស្រីពេលនោះ គឺគ្មានមូលដ្ឋាននោះទេ។

លោកស្រី និងអតីតប្រធានផ្នែក បុគ្គលិកម្នាក់ទៀត បានប្រឈមទៅនឹង ការចោទសួរ អំពីតួនាទីរបស់ខ្លួន ក្នុងការចំណាយ ថវិកាចំនួន ៤០០លានអឺរ៉ូ សើ្មនឹង ៥៣១លានដុល្លារអាម៉េរិក ទៅអ្នកជំនួញប្រុសម្នាក់។


ដកស្រង់ពី៖ ដើមអម្ពិល