Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មី៥១នាក់ ហើយអ្នកជំងឺ៣នាក់ទៀតស្លាប់ ធ្វើឲ្យករណីឆ្លងសរុបកើនដល់២,២២០នាក់ ក្នុងនោះបាត់បង់ជីវិត២៦នាក់

  • បោះពុម្ព

 (បាងកក)៖ ក្រសួងសុខាភិបាលថៃ នាថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន៥១ករណីថែមទៀត  ដែលជាអត្រា ធ្លាក់ចុះទាបគួរឲ្យកត់សម្គាល់ ហើយជាមួយគ្នានេះ អ្នកជំងឺ៣នាក់ទៀត ក៏បានស្លាប់ផងដែរ។

នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។ ក្នុងអ្នកឆ្លង៥១នាក់ខាងលើ រួមមានទាំងអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងករណីមុនៗ បុគ្គលិកមន្ទីរពេទ្យ អ្នកត្រឡប់មកពីក្រៅស្រុក និងជនបរទេស ជាដើម។

សម្រាប់អ្នកជំងឺដែលបានបាត់បង់ជីវិត គឺសុទ្ធតែជាជនជាតិថៃ ក្នុងនោះម្នាក់ជាបុរសអាយុត្រឹម២៨ឆ្នាំ ម្នាក់ទៀតជាបុរសអាយុ៥១ ឆ្នាំ និងម្នាក់ចុងក្រោយជាស្រ្តីអាយុ៥៩ឆ្នាំ។

គួរជម្រាបថា ៥១ករណីខាងលើ គឺជាការធ្លាក់ចុះពាក់កណ្តាលត្រឹមតែម្តង ធៀបនឹងចំនួន១០២ករណីថ្មី ដែលត្រូវបានប្រកាសរកឃើញកាល ពីថ្ងៃអាទិត្យកន្លងទៅ។ សម្រាប់ករណីឆ្លងសរុបនៅក្នុងប្រទេសថៃ គឺបានកើនដល់២,២២០នាក់ ក្នុងនោះស្លាប់២៦នាក់ និងជាសះស្បើយ ៧៩៣នាក់៕

ដកស្រង់ពី៖ Fresh News