Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត្រាអ្នកស្លាប់និងឆ្លងថ្មីនៅរដ្ឋញូយ៉កដែលជាតំបន់ឆ្លងខ្លាំងនៃ COVID-19 នៅសហរដ្ឋអាមេរិក ធ្លាក់ចុះជាលើកដំបូង តែមិនច្បាស់ថាបានឆ្លងផុតដំណាក់កាលកំពូលនៅឡើយទេ

  • បោះពុម្ព

 (ញូយ៉ក)៖ នៅថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់) រដ្ឋញូយ៉កដែលជាចំណុចផ្ទុះខ្លាំង នៃការរីករាលដាល COVID-19 នៅឯសហរដ្ឋអាមេរិក បានរាយការណ៍ពីការធ្លាក់ចុះ នៃអត្រាអ្នកឆ្លងក៏ដូចជាអ្នកស្លាប់ថ្មី ប៉ុន្តែមិនទាន់ច្បាស់ថា បានឈានដល់ដំណាក់កាលកំពូលនៃការរីករាល ដាលនៅឡើយ។

នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២០។ នាថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo បានប្រកាសថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺ COVID-19 នៅក្នុងរដ្ឋរបស់លោក ចំនួន៥៩៤នាក់បានស្លាប់ ដែលវាជាអត្រាថយចុះ បើធៀបនឹងថ្ងៃសៅរ៍ ទី០៤ ខែមេសា ដែល អត្រាអ្នកស្លាប់ថ្មីប្រចាំថ្ងៃបានកើនឡើងដល់៦៣០នាក់ ហើយវាក៏ជាការធ្លាក់ចុះលើកដំបូងផងដែរ សម្រាប់ររដ្ឋញូយ៉ក។

បើតាមលោក Cuomo អត្រាករណីឆ្លងថ្មីក៏បានថយចុះដូចគ្នា នៅថ្ងៃអាទិត្យ។ យ៉ាងណាមិញ លោក Andrew Cuomo បានបញ្ជាក់ថា លោកមិនប្រាកថនោះទេថា ដំណាក់កាលកំពូលនៃការឆ្លងរាលដាល បានមកដល់ ឬក៏ឆ្លងផុតហើយឬនៅទេ នៅឯរដ្ឋញូយ៉ក ស្របពេលដែលក្រុមអ្នកជំនាញផ្នែកសុខាភិបាលរបស់អាមេរិក បានព្រមានថា សប្តាហ៍នេះនឹង ជាសប្តាហ៍ដែលមានការឆ្លងនិងស្លាប់កាន់តែច្រើននៅក្នុងសហរដ្ឋអាមេរិក។

គួរជម្រាបថា យោងតាមតួលេខចុងក្រោយបំផុតពីវែបសាយ worldometers.info សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 សរុប៣៣៦,៨៣០នាក់ ក្នុងនោះ៩,៦១៨នាក់បានស្លាប់ ដែលជាង៤,០០០នាក់គឺនៅរដ្ឋញូយ៉ក ហើយជាសះស្បើយមាន១៧,៩៧៧នាក់៕

ដកស្រង់ពី៖ Fresh News