Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

COVID-19: រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ ហៅខ្លួនឯងថា «មនុស្សឆ្កួត»,លាលែងចេញពីតំណែង បន្ទាប់ពីល្មើសវិធានការបិទប្រទេស

  • បោះពុម្ព

 (នូវែសេឡង់)៖ រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ លោក David Clark បានហៅខ្លួនឯងថា «មនុស្សឆ្កួត» បន្ទាប់ពីលោកបំពាន លើវិធានការបិទប្រទេសប្រឆាំង COVID-19 ដោយបើករថយន្ដ នាំគ្រួសារទៅកាន់ឆ្នេរសមុទ្រមួយកន្លែង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។ លោក David Clark បានទទួលស្គាល់ ដោយប្រាប់នាយករដ្ឋមន្ត្រី លោកស្រី Jacinda Ardern ថាបានបើករថយន្ដ នំាគ្រួសារចេញពីផ្ទះរបស់លោក ក្នុងទីក្រុង Dunedin ទៅកាន់តំបន់ឆ្នេរ Doctor's Point ក្នុងចំងាយ២០គីឡូម៉ែត្រ ដែលនេះជាទង្វើល្មើស លើវិធានការបិទប្រទេស និងស្នាក់នៅក្នុងផ្ទះ ដែលបានចូលជាធរមាន កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ។

ក្រៅតែពីទទួលស្គាល់កំហុស និងហៅខ្លួនឯងថា «មនុស្សឆ្លួត» លោក Clark បានដាក់លិខិតលាលែងចេញពីតំណែង ទៅកាន់ លោកស្រី Ardern តែលោកនឹងបន្តកាន់តំណែងមួយរយៈសិន ដោយសារតែនូវែលសេឡង់ កំពុងដោះស្រាយវិបត្តិ COVID-19 ខណៈឋានៈរបស់លោកនៅក្នុងជួរ គណៈរដ្ឋមន្ត្រីក៏ត្រូវបានគេទម្លាក់ផងដែរ។

គួរជម្រាបថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន នូវែលសេឡង់ មាន COVID-19 ១,១៦០ករណី ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ២៤១នាក់៕

ដកស្រង់ពី៖ Fresh News