Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត្រាអ្នកឆ្លង COVID-19 ប្រចាំថ្ងៃនៅប្រទេសថៃ បន្តធ្លាក់ចុះប៉ុន្មានថ្ងៃជាប់គ្នា ប៉ុន្តែមានអ្នកជំងឺម្នាក់ទៀតទើបស្លាប់

  • បោះពុម្ព

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ឲ្យដឹងថា នៅថ្ងៃអង្គារនេះប្រទេសថៃ បានរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន៣៨ករណីបន្ថែមទៀត និងបុរសជាអ្នកជំងឺអាយុ៥៤ឆ្នាំមា្នក់ ក៏ត្រូវបានបញ្ជាក់ថាស្លាប់ នៅថ្ងៃដដែលនេះផងដែរ។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។ លោក ថាវីស៊ីន វីសានុយុទ្ធិន (Taweesin Wisanuyothin) ដែលជាអ្នកនាំពាក្យអង្គភាព គ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 របស់ប្រទេសថៃ បានគូសបញ្ជាក់ថា ក្នុងចំណោមករណីដែលទើបរកឃើញនោះ រួមានទាំងករណីឆ្លងនាំចូលពីក្រៅប្រទេស ករណីឆ្លងពាក់ព័ន្ធនឹងករណីមុន ព្រមទាំងករណីដែលពុំទាន់ដឹងប្រភពច្បាស់នៃការឆ្លង។

រីឯអ្នកជំងឺម្នាក់ដែលទើបតែស្លាប់ ជាបុរសជនជាតិថៃអាយុ៥៤ឆ្នាំ។ ជាមួយគ្នានេះ បើតាមលោក Taweesin អ្នកជំងឺ៣១នាក់ថែមទៀត ក៏បានជាសះស្បើយផងដែរ។

គួរជម្រាថា អត្រាអ្នកឆ្លងថ្មីខាងលើ ហាក់ស្តែងឲ្យឃើញពីការបន្តធ្លាក់ចុះប៉ុន្មានថ្ងៃជាប់គ្នាមកហើយនៃចំនួនឆ្លង COVID-19 ថ្មីនៅក្នុងប្រទេសថៃ ដោយកាលពីថ្ងៃចន្ទមាន៥១ករណី ហើយថ្ងៃអាទិត្យមាន១០២ករណី។

ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺឆ្លង COVID-19 កាលពីដើមខែមករា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកត់ត្រាចំនួនអ្នកឆ្លងសរុប ២,២៥៨ ករណីហើយ ដោយក្នុងនោះអ្នកជំងឺចំនួន ២៧នាក់បានស្លាប់បាត់បង់ជីវិត ខណៈ៨២៤នាក់បានជាសះស្បើយជាស្ថាពរឡើងវិញ៕

ដកស្រង់ពី៖ Fresh News