Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតហ្វីលីពីនសម្រេច «បិទកោះធំ Luzon រហូតដល់ថ្ងៃទី៣០ ខែមេសា» ដើម្បីបន្តទប់ស្កាត់ការឆ្លង COVID-19

  • បោះពុម្ព

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានយល់ព្រមពង្រីក ថេរវេលានៃការអនុវត្តវិធានការ «បិទកោះលូសុន (Luzon)» ដែលគ្របដណ្ដប់លើចំនួន ប្រជាជនច្រើនជាងពាក់កណ្ដាល នៅទូទំាងប្រទេស និងតម្រូវឲ្យប្រជាជន បន្តស្ថិតនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។

នេះបើតាមប្រភពពីមន្ត្រីជាន់ខ្ពស់ហ្វីលីពីនម្នាក់ ដកស្រង់ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។ លោក ខារឡូ ណូក្រាលស៍ (Karlo Nograles) ជាមន្ត្រីជាន់ខ្ពស់ម្នាក់នៃគណៈរដ្ឋមន្ត្រីហ្វីលីពីន បានធ្វើការកត់សម្គាល់ដូចខាងលើ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ។

លោក Nograles បានគូសបញ្ជាក់ទៀតថា វិធានការ «បិទតំបន់» និងបង្គាប់ឱ្យប្រជាជនស្ថិតនៅក្នុងផ្ទះ នឹងត្រូវបញ្ចប់នៅសប្ដាហ៍ក្រោយ តែវានឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី៣០ ខែមេសា។

វិធានការរឹតត្បិតការធ្វើដំណើរ និងការប្រមូលផ្ដុំ ត្រូវបានដាក់ឱ្យអនុវត្តនៅក្នុង និងជុំវិញតំបន់រដ្ឋធានីម៉ានីល កាលពីជិតមួយខែមុន ហើយដើម្បីពង្រឹងវិធានការទាំងនេះ លោក ឌូតឺតេ បានចេញបញ្ជាឱ្យប៉ូលិស និងយោធាបាញ់សម្លាប់អ្នកដែលបង្កចលាចល និងបំពានវិធានការប្រឆាំង COVID-19។

បើតាមគេហទំព័រ worldometers ហ្វីលីពីនមានករណីឆ្លង COVID-19 សរុប ៣,៦៦០ករណីក្នុងនោះ ១៦៣នាក់ស្លាប់ និង ៧៣នាក់ជាសះស្បើយ គិតត្រឹមយប់ថ្ងៃចន្ទម្សិលមិញ៕

ដកស្រង់ពី៖ Fresh News