Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនរកឃើញករណីនាំចូលនៃ COVID-19 កើនឡើងទ្វេដង កាលពីថ្ងៃអង្គារម្សិលមិញ

  • បោះពុម្ព

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ប្រទេសចិន មានករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៦២ករណីបន្ថែមទៀត នៅទូទាំងប្រទេសចិន។

ប៉ុន្តែក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៦២ករណីនេះមានតែ ០៣ករណីប៉ុណ្ណោះ ដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះគឺសុទ្ធតែជាករណី នាំចូលពីក្រៅប្រទេស និងមានអត្រាកើនឡើង ទ្វេដងបើធៀបនឹងថ្ងៃចន្ទ។ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។ក្នុងចំណោមករណីឆ្លងក្នុងស្រុកថ្មីៗទាំងបីករណីខាងលើនេះ មាន ០២ ករណីនៅខេត្តសានទុង (Shandong) និង ០១ ករណីផ្សេងទៀតនៅខេត្តក្វាងទុង (Guangdong)។

ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,២៧៩នាក់ហើយ ដោយក្នុងនោះ ១១២នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ កាលពីថ្ងៃអង្គារម្សិលមិញ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨១,៨០២ករណី ក្នុងនោះ ៣,៣៣៣នាក់បានបាត់បង់ជីវិត។

និយាយជារួមសម្រាប់ថ្ងៃអង្គារ ទី០៧ ខែមេសាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៦២ករណីប៉ុណ្ណោះ ហើយក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៦២ករណីនេះទៀតសោត គឺមានតែ ០៣ករណីប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមានត្រឹមតែ ០២នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសចិនតែម្តង៕

ដកស្រង់ពី៖ Fresh News