Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មី១១១នាក់ ហើយអ្នកជំងឺ៣នាក់ទៀតស្លាប់ ធ្វើឲ្យករណីឆ្លងសរុបកើនដល់២,៣៦៩នាក់ ក្នុងនោះបាត់បង់ជីវិត៣០នាក់

  • បោះពុម្ព

 (បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នាថ្ងៃពុធនេះ បានប្រកាសឲ្យដឹងពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មី ចំនួន១១១នាក់ រួមជាមួយនិង អ្នកជំងឺ៣នាក់ទៀតដែលបានស្លាប់។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។ នៅក្នុងចំណោម១១១ករណីថ្មីនោះ មាន៤២ករណីជាករណីឆ្លងនាំចូលមកពីខាងក្រៅ គឺជនជាតិថៃមួយក្រុមដែលទើបត្រឡប់មកពីប្រទេស ឥណ្ឌូណេស៊ី។ ៦៩ករណីទៀតជាករណីឆ្លងនៅក្នុងប្រទេសផ្ទាល់ ដែលជាហេតុធ្វើឲ្យអាជ្ញាធរថៃបន្តទទូចឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន និងស្នាក់នៅក្នុងផ្ទះឲ្យបានច្រើនបំផុត តាមតែអាចធ្វើទៅបាន។

១១១ករណីថ្មីដែលប្រកាសនៅថ្ងៃពុធនេះ គឺជាការកើនឡើងខ្ពស់ធៀបនឹង ចំនួនករណីថ្មីដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ដែលមានត្រឹម៣៨នាក់។ រីឯអ្នកជំងឺ៣នាក់ដែលទើបតែបាត់បង់ជីវិត សុទ្ធតែជាជនជាតិបរទេស ក្នុងនោះរួមមានជនជាតិរុស្ស៊ីអាយុ៤៨ឆ្នាំ ជនជាតិឥណ្ឌាអាយុ៦៩ឆ្នាំ និងជនជាតិអាមេរិកអាយុ៦៩ឆ្នាំ។

គួរជម្រាបថា បូកបន្ថែមជាមួយករណីខាងលើ ចំនួនអ្នកឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសថៃ បានកើនដល់២,៣៦៩នាក់ ក្នុងនោះ ១, ២២៣នាក់នៅទីក្រុងបាងកក, ១៤១នាក់នៅខេត្ត Nonthaburi, ១៤០នៅខេត្ត Phuket, ១០២នាក់នៅខេត្ត Samut Prakan, ៧០នាក់នៅខេត្ត Chon Buri, ៦៨នាក់នៅខេត្ត Yala, ៥៥នាក់នៅខេត្ត Pattani, ៤៧នាក់នៅខេត្ត Songkhla, ៣៩នាក់នៅខេត្ត Chiang Mai, ២៧នាក់នៅខេត្ត Pathum Thani។

ក្នុងចំណោមអ្នកដែលឆ្លងទាំងអស់នោះ ៣០នាក់ហើយបានបាត់បង់ជីវិត ខណៈ៨៨៨នាក់បានជាសះស្បើយឡើងវិញ៕

ដកស្រង់ពី៖ Fresh News