Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃទាត់ចោលពាក្យចចាមអារ៉ាមថា ខ្លួននឹងដាក់ចេញនូវបំរាមគោចររយៈពេល ២៤ម៉ោងលើ២៤ម៉ោង

  • បោះពុម្ព

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានលើកឡើងនៅថ្ងៃពុធនេះថា ប្រទេសថៃនឹងមិនដាក់បំរាមគោចររយៈពេល ២៤/២៤ម៉ោង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដូចអ្វីដែលពាក្យចចាមអារ៉ាមនៅលើបណ្តាញទំនាក់ទំនងសង្គម បានបំផុសនោះឡើយ។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។ ឧត្តមសេនីយ៍ឯកលោក ណាត់ថាផុន ណាផាននិច (Natthaphon Nakphanich) ដែលជាមេបញ្ជាការរងនៃកងទ័ពជើងគោកថៃ បានលើកឡើងនូវសម្តីលោកនាយករដ្ឋមន្រ្តីថៃយ៉ាងដូច្នេះថា «គ្មានបំរាមគោចររយៈពេល ២៤ម៉ោងនឹងត្រូវដាក់ឲ្យអនុវត្ត ដូចពាក្យចចាមអារ៉ាមនៅលើបណ្តាញសង្គមនោះទេ»។

មេបញ្ជាការរងកងទ័ពរូបនេះបានលើកឡើងទៀតថា លោក ប្រាយុទ្ធ ក្នុងនាមជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសថៃ បានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់មនុស្សចាស់ ដែលស្នាក់នៅផ្ទះតែម្នាក់ឯង ដោយគ្មាននរណាម្នាក់ជូនចំណីអាហារ ក៏ដូចជាអ្នកដែលត្រូវចាកចេញពីផ្ទះសម្បែង ដើម្បីរកប្រាក់ចំណូលប្រចាំថ្ងៃយកមកផ្គត់ផ្គង់គ្រួសារជាដើម ដូច្នេះការសម្រេចថា ដាក់បំរាមគោចររយៈពេល ២៤ម៉ោងគឺជារឿងដែលពិបាកនឹងកើតឡើង។

គួរជម្រាបថា បច្ចុប្បន្នប្រទេសថៃស្ថិតនៅក្រោមបំរាមគោចររយៈពេល ០៦ម៉ោង ដោយចាប់ផ្តើមពីចន្លោះម៉ោង ១០៖០០យប់រហូតដល់ ៤៖០០ទើបភ្លឺ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ដោយឡែកសម្រាប់ករណីឆ្លងថ្មីៗ នៃជំងឺនេះវិញដែលត្រូវបានរាយការណ៍នៅថ្ងៃពុធនេះថា មានចំនួន ១១១ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុបបានកើនដល់ ២,៣៦៩ករណី ហើយនៅទូទាំងប្រទេស ដោយក្នុងនោះមានអ្នកជំងឺ ៣០នា

ដកស្រង់ពី៖ Fresh News