Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ មនុស្ស ៤០១នាក់ ក្នុងពន្ធនាគារទីក្រុង Chicago ឆ្លង COVID-19

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ មន្ត្រីពន្ធនាគារអាមេរិក បានឱ្យដឹងថា មនុស្សសរុប ៤០១នាក់ នៅក្នុងពន្ធនាគារ Cook County នៃទីក្រុង Chicago ត្រូវបានគេធ្វើតេស្ដវិជ្ជមាន COVID-19 ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។ បើតាមមន្ត្រីពន្ធនាគារ Cook County ដែលដាក់អ្នកទោស ៤,៧០០នាក់ អ្នកទោស២៥១នាក់ និងបុគ្គលិកពន្ធនាគារ ១៥០នាក់ បានឆ្លង COVID-19 ហើយក្នុងចំណោម ពួកគេ មាន២២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និង៣៣នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរស្តារនីតិសម្បទាមួយកន្លែង។

ទន្ទឹមគ្នា ក៏មានសេចក្ដីរាយការណ៍ផងដែរថា អ្នកទោសម្នាក់ ទំនងជាបានស្លាប់ ក្រោយឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

គួរបញ្ជាក់ថា បើតាមសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក មានមនុស្សស្លាប់ដោយសារ COVID-19 ក្នុងមួយថ្ងៃ កាលពីថ្ងៃពុធម្សិលមិញ ជិត២,០០០នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់ សរុបកើនលើស ១៤,០០០នាក់ និងឆ្លងជាង ៤៣៥,១៦០នាក់៕

ដកស្រង់ពី៖ Fresh News