Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីៗតែ ២៥នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាចំនួនទាបមិនធ្លាប់មាន

  • បោះពុម្ព

(សេអ៊ូល)៖ កូរ៉េខាងត្បូងនាថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ត្រឹម ២៥នាក់ថ្មីប៉ុណ្ណោះ ដែលជាអត្រាទាប ថែមមួយកម្រិតទៀត ប៉ុន្តែជាមួយគ្នានេះអ្នកជំងឺ ០៣នាក់ក៏ទើបតែបាត់បង់ជីវិត បន្ថែមផងដែរ។

នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។អត្រាអ្នកថ្មីនៅប្រទេសកូរ៉េខាងត្បូង ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបន្តស្ថិតនៅក្រោម ៤០ករណី ដោយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មាន ៣៩ករណី, ថ្ងៃសុក្រមាន ២៧ករណី, ថ្ងៃសៅរ៍មាន ៣០ករណី, ថ្ងៃអាទិត្យមាន ៣២ករណី។

ក្នុងចំណោម ២៥ករណីថ្មី ដែលប្រកាសនាព្រឹកថ្ងៃចន្ទនេះ មាន ១៦ករណីជាប្រភេទករណីនាំចូលពីក្រៅប្រទេស។យោងតាមតួលេខនាថ្ងៃចន្ទនេះ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបានកើនដល់ ១០,៥៣៧នាក់ ក្នុងនោះស្លាប់សរុប ២១៧នាក់ និងជាសះស្បើយសរុប ៧,៤៤៧នាក់ ក្រោយអ្នកជំងឺ ៧៩នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

គួរជម្រាបថា សម្រាប់ករណីឆ្លងជាង ១០,០០០នាក់ខាងលើនៅកូរ៉េខាងត្បូង លើកលែង ៣០ករណីដំបូងប៉ុណ្ណោះ គឺត្រូវរាយការណ៍ចាប់តាំងតែពីថ្ងៃទី១៨ ខែកុម្ភៈ ជាពេលដែលបានចាប់ផ្តើមមានការផ្ទុះរាលដាលជំងឺនេះខ្លាំង ពាក់ព័ន្ធនឹងព្រះវិហារគ្រិស្តសាសនាមួយ ក្នុងទីក្រុងដេគូ។

ដោយឡែកបើគិតចាប់តាំងពីថ្ងៃទី០៣ ខែមករាមកវិញ កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សលើសពី ៥១៨,០០០នាក់ ក្នុងនោះ ៤៩៤,៨១៥នាក់ទទួលបានលទ្ធផល «អវិជ្ជមាន» ខណៈ ១៣,៣៩១នាក់កំពុងបន្តស្ថិតក្រោមការពិនិត្យរក COVID-19៕

ដកស្រង់ពី៖ Fresh News