Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរបញ្ចកោណ៖ យន្ដហោះយោធា អាម៉េរិក ធ្លាក់នៅរដ្ឋវឺជីនីញ៉ា

  • បោះពុម្ព

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ អាម៉េរិក បានបញ្ជាក់ថា យន្ដហោះយោធា អាម៉េរិក ប្រភេទ F-15C កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានធ្លាក់នៅជិត វាលចិញ្ចឹមសត្វចៀម នៃរដ្ឋវឺជីនីញ៉ា ក្នុងអំឡុងពេល បំពេញបេសកកម្ម ។

ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃសុក្រទី២៩ ខែសីហា ឆ្នាំ២០១៤ នេះដោយ យោង តាមអ្នកនាំយោធា ពាក្យលោក ស្ទេវ វ៉ារ៉ែន បានឲ្យដឹងថា អាកាសនិក និងសាក្សីជាជនស៊ីវិល ដំបូងបាន បញ្ជាក់ឲ្យដឹងពី ស្ថានភាព នៅនឹងកន្លែង កើតហេតុ ប៉ុន្ដែ ជីវិត នៃអ្នកបើកបរយន្ដហោះ នៅមិនទាន់បាន ដឹងថា ទៅជាយ៉ាងណា នៅឡើយទេ ។

សេចក្ដីថ្លែងការណ៍មួយ ចេញដោយ ការិយាល័យ ល្បាតជាតិ បានឲ្យដឹងថា យន្ដហោះ ចម្បាំងមួយ គ្រឿងនេះ បានដាច់ប្រព័ន្ធ ទាក់ទងវិទ្យុ ខណៈកំពុងប្រតិបត្តិ បេសកកម្ម នៅលើជួរភ្នំ ស៊ីណាន់ដាវ ក្នុងរដ្ឋ វឺជីនីញ៉ា ។ ប្រភពខាងលើ បានបន្ដទៀតថា អ្នកបើក យន្ដហោះ បានរាយការណ៍ ពីបញ្ហានៃជើងហោះហើរ របស់ខ្លួន ជាបន្ទាន់ដែរ នៅមុនពេលដាច់ ទំនាក់ទំនងវិទ្យុ ។

តាមរបាយការណ៍ បឋមមកថា មានផ្សែងខ្មៅងងឹត នៅជុំវិញកន្លែងដែល យន្ដហោះធ្លាក់។ ក្រុមអ្នកពង្រឹង ច្បាប់ក្នុងស្រុក បានមកដល់ កន្លែងកើតហេតុ និងបានធ្វើការបញ្ជាក់ ពីករណីធ្លាក់ របស់យន្ដហោះនេះដែរ ៕

ដកស្រង់ពី៖ ដើមអម្ពិល