Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃ បន្តហាមអ្នកដំណើរតាមជើងហោះហើរ ចូលក្នុងប្រទេស ដើម្បីទប់ស្កាត់ COVID-19

  • បោះពុម្ព

(បាងកក)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចចិត្តបន្តហាមឃាត់ អ្នកដំណើរតាមជើងហោះហើរ ចូលមកក្នុង ប្រទេសរបស់ខ្លួន រហូតដល់ចុងខែមេសា ដើម្បីទប់ស្កាត់ COVID-19 ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។ ការហាមឃាត់អ្នកដំណើរ តាមជើងហោះហើរ  ចូលមកក្នុងប្រទេសថៃ ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៤ ខែមេសា និងត្រូវបានពន្យារពេល ម្ដងរួចមកហើយ  រហូតដល់ ថ្ងៃទី១៨ ខែមេសា។

បច្ចុប្បន្ន ថៃមានអ្នកឆ្លង COVID-19 ២,៦៤៣នាក់ និងស្លាប់៤៣នាក់ ខណៈ១,៤៩៧នាក់ ជាសះស្បើយឡើងវិញ ព្រមទាំងត្រូវបាន អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

គួរជម្រាបថា កាលពីដើមខែមេសា ក្រសួងមហាផ្ទៃថៃ បានប្រកាសថានឹងបើកព្រំដែនឡើងវិញ នៅក្នុងខេត្តចំនួន២១ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីអនុញ្ញាតឱ្យ ពលរដ្ឋថៃ នៅតាមបណ្ដាប្រទេសជិតខាង ត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីបានបិទព្រំដែនកាលពីចុងខែមីនាកន្លងទៅ។

បើតាមក្រសួងមហាផ្ទៃថៃ មនុស្ស១០០នាក់ នឹងត្រូវបានអនុញ្ញាត ឱ្យចូលមកក្នុងទឹកដីថៃ  តាមប៉ុស្តន៍ត្រួតពិនិត្យ ព្រំដែននីមួយៗ ក្នុងមួយថ្ងៃ តែពួកគេនឹងត្រូវអនុវត្តវិធានការស្ថិតនៅ ដាច់ដោយឡែក១៤ថ្ងៃ៕

ដកស្រង់ពី៖ Fresh News